ទីបំផុត Pochettino ស្គាល់​រសជាតិ​ចាញ់​នៅ London derby ​ជា​លើក​ដំបូង

  • 2017-08-21 02:50:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ Mauricio Pochettino ពេល​នេះ​ស្គាល់​ជាតិ បរាជ័យ​នៅ London derby  ហើយ បន្ទាប់​ពី​ដឹក​នាំ​ Spurs​ ចាញ់ Chelsea ២-១ កាល​ពី​យប់​មិញ។

​ក្នុង​ការ​ប្រកួត​តោខៀវ​ជា​អ្នក​​នាំ​មុខ​មុន​ដោយ​ការ​ទាត់ Free-Kick​ ដ៏​អស្ចារ្យ​ពី​សំណាក់​កីឡាករ Marcos Alonso នៅ​នាទី​២៤ មុន​ពេល​មិត្ត​រួម​ក្រុម Michy Batshuayi តែត​ចូល​ទី​ខ្លួន​ឯងនាទី​៨២​​។ យ៉ាងណាមិញ Alonso នៅ​តែ​​ជា​វីរបុរស​​របស់ Chelsea ដោយ​បាន​បំប៉ោង​សំណាញ់​ទី​នៅ​​ចុង​ម៉ោង​នាទី​៨៨ ជួយ​ក្រុម​បាន​៣​ពិន្ទុ​​​នៅ​សប្ដាហ៍​ទី​២។

និយាយ​ពី​ប្រវត្តិ London derby ជា​មួយ​ក្លឹប​ដែល​មក​ពី​ទីក្រុង​ដុងឡុង ក្រោម​ការ​ដឹក​នាំ​របស់​លោក Pochettino ១៣​ប្រកួត​ចុងក្រោយ​មាន់​ខ្នាយមាស Spurs​ ​មិន​ដែល​ចាញ់​ទេ​នៅ​ក្នុង​ផ្ទះ​ ប៉ុន្តែ​កាល​ពី​យប់​មិញ​វា​គឺ​ជា​ការ​បរាជ័យ​លើក​ដំបូង៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី