Zlatan នឹង​ចុះ​ហត្ថលេខា​ជាមួយ​ Man Utd ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ

  • 2017-08-21 02:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic ដែល​កំពុង​ទំនេរ​គ្មាន​ក្លឹប​លេង​ នឹង​ចុះ​ហត្ថលេខា​ជាមួយ​ Manchester United ម្ដង​ទៀត​នា​ពេល​ឆាប់​ៗ​នេះ​។

យោង​តាម​ប្រភព​ពី ESPN អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​នឹង​វិល​ទៅ​កាន់​ទ្រនំ​ចាស់​វិញ​បន្ទាប់​ពី​បាន​ធូរ​ស្បើយ​យ៉ាង​ឆាប់​រហ័ស​ពី​អាការៈ​របួស​។ Zlatan ​មាន​​កុងត្រា​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ជាមួយ United កាល​ពី​រដូវ​កាល​មុន​ហើយ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​កាលពី​ប្រកួត​ទល់​នឹង Anderlecht​ នៅ​ពាន Europa League​។

ក្រោយ​វះកាត់​រួច​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រំពឹង​ថា​នឹង​វិល​ទៅ​កាន់​ទីលាន​វិញ​នៅ​ដើម​ឆ្នាំ​២០១៨​ តែ​លោក​ Jose Mourinho ធ្លាប់​បង្ហើប​ថា​បើ​សិន​រូប​គេ​ជា​លឿន​ជាង​ការ​រំពឹង​ទុក​នោះ​នឹង​អាច​មាន​ឱកាស​លេង​ជាមួយ​ Man Utd ម្ដង​ទៀត៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត