តាម​ពិត​​តម្លៃ​ខ្លួន​ដែល​ Barca ​សុំ​ទិញ​ Coutinho គឺ​បង់​រំលស់​ទេ?

  • 2017-08-21 06:16:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ Mirror ក្រុម​ Barcelona​ ឲ្យ​តម្លៃ​ខ្លួន​ពិត​ប្រាកដ​សម្រាប់​ Coutinho ​តែ​៨២​,១​លាន​ផោន​ប៉ុណ្ណោះ​ ហើយ​៣៦,៥​លាន​ផោន​ផ្សេង​ទៀត​នឹង​ផ្ដល់​ឲ្យ​ពេល​ក្រោយ​អាស្រ័យ​​តាម​ការ​លេង​ល្អ​ ឬ​មិន​ល្អ​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​។

Coutinho

ខាង​ក្រោម​គឺ​ជា​លក្ខខណ្ឌ​​ដែល​ Coutinho ​ត្រូវ​ធ្វើ​ឲ្យ​បាន​ដើម្បី​ឲ្យ​ Liverpool ​បាន​ប្រាក់​បន្ថែម​ជាង​៣០​លាន​តាម​ក្រោយ៖

ទី​មួយ៖ Coutinho ​អាច​ឈ្នះ​ពាន​ចាប់​ពី​ ២ឡើង​ទៅ​ក្នុង​មួយ​រដូវ​កាល​ជាមួយ​ Barca

ទីពីរ៖ Coutinho ​អាច​ឈ្នះ​ Champions League​ ចាប់​ពី​ ២​ឡើង​ទៅ​ជាមួយ​ Barca

ទីបី៖ Coutinho ​អាច​​ឈ្នះ​ Ballon d'Or​ ពេល​លេង​ជាមួយ Barcelona​

ទី​បួន៖ ឈ្នះ​ពាន​ចាប់​ពី​ ២ឡើង​ទៅ​ និង​ឈ្នះ​ Ballon d'Or​ នៅ​រដូវ​កាល​តែ​មួយ​ជាមួយ​ Barcelona។ដោយឡែក​​ តម្លៃ​ខ្លួន​ជាង​៨០​លាន​នោះ​ Barcelonaនឹង​បង់​រំលស់​រយៈពេល​៥​ឆ្នាំ ពោល​គឺ​មិន​ឲ្យ​ម្ដង​ទាំង​អស់​ទេ៕

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម