Suzuki ចេញ Nex ០១៨ លេង​ពណ៌​ថ្មី​ កាន់តែ​ត្រូវ​ចិត្ត​ក្មេងៗ​សិស្ស​សាលា

  • 2017-08-23 06:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Suzuki បាន​បញ្ចេញ​លក់​ម៉ូតូ Nex ស៊េរី​ថ្មី ០១៨ ដោយ​បាន​បន្ថែម​ពណ៌​ថ្មី​​យ៉ា​ង​ទាក់ទាញ​ចិត្ត។ ពីរ​ទៀត​គឺ​ពណ៌​ប្រាក់ Mat Silver និង​ពណ៌​ទឹក​មាស Mat Gold។

តាមប្រភព​ក្រុមហ៊ុននាំ​ចូល​ឲ្យ​ដឹង​ថា Nex ស៊េរី​ថ្មី​ដែលនាំចូលនេះ ​ត្រូវ​បាន​ផលិតជាពិសេស​សម្រាប់​ទីផ្សារ​ប្រទេសកម្ពុជា ហើយ​​ដែល​ចំនួន​​លក់​មាន​កំណត់​។

រចនា​​​តូច​ស្រាល Suzuki Nex ត្រូវ​ចិត្ត​​ក្មេង​ៗ​សិស្ស​សាលា​និយម​ទិញ​ជិះ​។ ​​Nex ក្នុង​ប្រភេទ​លេខ​អូតូ​​​ទីផ្សារ​ត្រូវ​ប៉ាន់​បំផុត​និង​​អាច​ប្រជែង​ម៉ូតូ Honda និង Yamaha។

មើល​លក្ខណ​សម្បត្តិ​របស់​Nex 2018

  • កុង​ទ័រ​រចនា​ពណ៌​ថ្មី
  • តែម​រចនា​ពណ៌​ថ្មី​ដែល​មាន​ពណ៌​ស​ពីរ​ពណ៌​និង​បី​ពណ៌​
  • ចង្កៀង​មុខ​បាន​ប្តូរ​ពណ៌​ថ្មី
  • ស៊ី​ញ៉ូ​បាន​ប្តូរ​ពី​ពណ៌​ស​ទៅ​ពណ៌​ខៀវ​
  • កែប​រចនា​ពណ៌​ថ្មី​ជា​ប្រភេទ​ស្បែក​ថ្មី​
  • ទ្បូហ្គូ​ អក្សរ, Nex ជា​ប្រភេទ​3D
  • ទ្បូហ្គូ​ អក្សរ​S ជា​ប្រភេទ​​3D
  • ទ្បូហ្គូ​ អក្សរFIជា​ប្រភេទ​​3Dបំពាក់​នៅ​លើ​គំរប​កុង​ទ័រ
  • ទ្បូហ្គូ​ អក្សរ Special Edition ជា​ប្រភេទ​​3Dបំពាក់​នៅ​ពី​មុខ​
  • រង្វង់វ័ន្ត​បំពាក់​លើ​គំរប​ស៊ី​មាំង​ថ្មី
  • មាន​ពណ៌​ពិសេស​ពីរ​បន្ថែម​ថ្មី​គឺ​ពណ៌​ទឹក​មាស និង​ប្រាក់​
  • រង្វង់​កង់​រចនា​ពណ៌​ក្រហម​និង​លឿង​គ្រប់​កង់​ម៉ូតូ

ចំពោះ​តម្លៃ​វិញ តម្លៃ​ប្រហែល​1600 ទៅ​1700 ដុល្លារ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី