ដឹងទេ? ក្នុង​ចំណោមប្រុសស្អាត F4 ទាំង៤​ តើ​អ្នកណានៅលីវ អ្នកណាមានគូខ្លះ?

  • 2017-08-23 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​តៃវ៉ាន់​ស៊េរី​រឿង​ "Meteor Garden” បាន​ក្លាយ​ជា​រឿង​ដ៏​ល្បី​ខ្ទរខ្ទារ​មិន​ថា​ក្នុង​ តៃវ៉ាន់​ទេ​ សូម្បី​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ក៏​និយម​ទស្សនា​រឿង​នេះ​ដែរ កាល​ពី​ ១០​ឆ្នាំ​ជាង​មុន។

តួ​ប្រុស​ទាំង​ ៤​ក្នុង​រឿង​ "F4” តៃវ៉ាន់​នេះ​ សុទ្ធ​តែ​ជា​ប្រុស​សង្ហា​ ថ្ពក់​ចិត្ត​នារីៗ​មិន​តិច​ទេ​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ពួកគេ។ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ តារា​ប្រុស​ទាំង​៤​ មាន Jerry Yan, (តាវមីងសឺ), Vic Zhou (គូចាឡឺយ), Ken Chu (ស៊ីមិន) និង​ Vanness Wu (មីងជូ) មាន​ខ្សែ​ជីវិត​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ការងារ​សិល្បៈ​ដដែល​ទេ ព្រម​ទាំង​មាន​អាជីព​ដ៏​ត្រចះត្រចង់​រៀងៗ​ខ្លួន​ទៀត​ផង។

ដោយឡែក​ឈាន​ដល់​ជីវិត​គូ​វិញ​ សមាជិក​ ៣​នាក់​ក្នុង​ក្រុម​ដូចជា​ Vic, Ken និង​ Vanness សុទ្ធ​តែ​បាន​រៀប​ការ​ហើយ​ ខុស​គេ​តែ​ Jerry ដែល​នៅ​រក្សា​ភាព​នៅ​លីវ​ មិន​ទាន់​ការ​នឹង​គេ៕

Jerry Yan (តាវ មីងសឺ)
Vic បាន​រៀបការ​ជាមួយ​តារា​ស្រី​ Reen Yu ឆ្នាំ​ ២០១៥
Ken បាន​រៀប​ការ​ជាមួយ​តារា​ស្រី​ Han Wenwen ក្នុង​ឆ្នាំ​ ២០១៦
Vanness រៀប​ការ​ជាមួយ​នារី​អភិជន​ជនជាតិ​សិង្ហបុរី​ Arissa Cheo នៅ​ឆ្នាំ​ ២០១៣

ប្រភព៖ ABS-CBN   ប្រែ​សម្រួល៖ យី សុធារី