Liverpool ស៊ុត​៤​គ្រាប់​ឡើង​ទៅ​វគ្គ​ចែក​ពូល​ Champions League

  • 2017-08-24 01:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Hoffenheim ៤-២ (សរុប​ទាំង​ពីរ​ជើង​៦-៣) ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ UEFA Champions League ជើង​ទី​ពីរ​កាល​ពី​យប់​មិញ។

ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​នៅ Anfield ជាង​៥​ម៉ឺន​នាក់​ លេង​បាន​តែ​២០​នាទី​ដំបូង​ម្ចាស់​ផ្ទះ​មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​នាំ​មុខ​រហូត​ដល់​៣​គ្រាប់​ ដោយ​គ្រាប់​ទី​មួយ​ទម្លាយ​សំណាញ់​ដោយ​ Emre Can នៅ​នាទី​ទី១០ គ្រាប់​ទី​ពីរ​ជា​ការ​ស៊ុតរបស់​សមាជិក​ថ្មី Salah បន្ទាប់​ពី​ Firmino បញ្ជូន​បាល់​យ៉ាង​ល្អ​ ហើយ​គ្រាប់​ទី​បី​ស៊ុត​ដោយ​ Can ដដែល។​

យ៉ាង​ណា​ក៏​ដោយ​ខ្សែ​ប្រយុទ្ធ​ Mark Uth មាន​ឱកាស​ទាត់​សង​ឲ្យ​ Hoffenheim តាម​ពី​ក្រោយ​ ៣-១​ វិញ​នៅ​នាទី​២៨។ នៅ​វគ្គ​ទី​ពីរ ​នាទី៦៣ Henderson បាន​ឆាប​បាល់​ហើយ​បញ្ជូន​ឲ្យ​ Firmino ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​បួន​ស្រួល​ៗ ខណៈ​ ក្រុម​ភ្ញៀវ​រក​បាន​មួយ​គ្រាប់​ទៀត​ជា​ការ​តែត​បញ្ចូល​ទី​របស់ Sandro Wagner នៅ​នាទី​៧៩។

ជ័យ​ជម្នះ​របស់​ Liverpool មានន័យ​ថា​អង់គ្លេស​នឹង​មាន​៦​កៅអី​ទៅ​លេង​ Champions League ​ហើយ​ការ​ចាប់​ឆ្នោត​រើស​ពូល​នឹង​ធ្វើ​ឡើង​​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ទីក្រុង​ម៉ូណាកូ៕

ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម
អត្ថបទថ្មី