Samsung ឆ្លៀត​ផ្លែ​ផ្កា​ Apple ម្ដង​ទៀត​រឿង​ iPhone 7 អត់​រន្ធ​កាស​ 3.5 mm

  • 2017-08-24 06:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ពេល​ដែល​​កម្មវិធី​​បង្ហាញ​ចេញ​ Galaxy Note 8 ​ជិត​បាន​បញ្ចប់​លោក​ Justin Denison អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ជំនួញ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ Samsung បាន​ឆ្លៀត​​​បោះ​សម្ដី​​ផ្លែ​ផ្កា​​ចំពោះ​ Apple ជា​ថ្មី​ម្ដង​ទៀត​រឿង​ iPhone 7 អត់​រន្ធ​កាស​ 3.5mm។

លោក​ Justin បាន​​​លើក​ឡើង​​ថា ៖​ “Galaxy Note 8 នឹង​មាន​បំពាក់​មក​ស្រាប់​នូវ​កាស​ស្ដាប់​​ម៉ាក​ AKG ដ៏​កាលីប​នៅ​ក្នុង​ប្រអប់...ប៉ុន្តែ​នៅ​មាន​ថែម​ទៀត...ទាយ​មើល​ថា​អ្នក​អាច​ធ្វើ​អ្វី​បាន​ជា​មួយ​កាស​ស្ដាប់​នេះ? ត្រូវ​ហើយ! អ្នក​អាច​ដោត​វា​ចូល​ក្នុង​រន្ធ​កាស​ស្តង់ដារ​​ (រន្ធ​កាស​ 3.5 mm) បាន"។ និយាយ​ចប់​មួយ​ឃ្លា​នេះ​គ្រប់​គ្នា​ដែល​កំពុង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​បាន​បន្លឺ​សំឡេង​ហោរ​កញ្ជ្រៀវ​ជា​ខ្លាំង។

គួរ​រំលឹក​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ Samsung បាន​ឌឺដង​ពាក្យ​សម្ដី​ទៅ​ Apple ចំពោះ​ការ​ដក​រន្ធ​កាស​ 3.5mm ចេញ​ពី​ iPhone នោះ។ កាល​ពី​ឆ្នាំ​ ២០១៦ កន្លង​ទៅ​ អំឡុង​ពេល​ប្រកាស​ចេញ​ Galaxy Note 7 ហើយ​​ជា​លោក​ Justin ដដែល​ដែល​បាន​បង្ហើរ​សំដី​ឌឺដង​នេះ៕​​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង