វិធី​ឆែក​មើល​ទូរសព្ទ Android និង iOS អាច​ដំឡើង Version ថ្មី​បាន​ឬ​អត់?

  • 2017-08-25 02:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដំឡើង Version ឬ​ Update Version ជា​រឿង​ដែល​ចាំ​បាច់​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ទូទៅ​ត្រូវ​ធ្វើ។ រាល់​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយ​បង្អស់ ក្រុមហ៊ុន​រមែង​កែប្រែ​កំហុស​ឆ្គង​នៃ​ប្រព័ន្ធ​សុវត្ថិភាព ក៏​ដូច​ជា​ពង្រឹង​បន្ថែម​នូវ​ល្បឿន​ដំណើរការ​នៃ​ម៉ាស៊ីន។ ចុះ​ធ្វើ​ម៉េច​ទើប​យើង​អាច​ដឹង តើ​ស្មាតហ្វូន​របស់​យើង​ឈរ​នៅ​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ក្រោយ​បង្អស់​ហើយ​ឬ​នៅ បើ​ចង់​ពិនិត្យ​មើល​ថា​វា​អាច​ Update ទៅ​ជំនាន់​ក្រោយ​បាន​ឬ​អត់ គួរ​ឆែក​មើល​តាម​ណា?

ទាំង​ទូរសព្ទ iOS និង Android មាន ២ វិធី​ដូច​ខាង​ក្រោម:

១.វិធី​ឆែក​មើល​ការ Update តាម OTA (Over-the-Air) ទាំង iOS & Android

+iOS:

  • ចូល​ទៅ​កាន់Settings > General
  • ចុច​លើ​ពាក្យ Software Update
  • ប្រសិន​មាន​កំណែ Update ថ្មី វា​នឹង​បង្ហាញ​ឲ្យ​យើង​បាន​ឃើញ​និង​ណែនាំ​ឲ្យ​ធ្វើ​ការ Update and Install

+Android

  • ចូល​ទៅ​កាន់ Settings > អូស​មើល​ពាក្យ About Phone

​- ចុច​លើ​ពាក្យ System Updates

  • បើ​វា​បង្ហាញ​ថា Your System is update នោះ​មាន​ន័យ​ថា​ឧបករណ៍​អ្នក​បាន​ឈរ​លើ​ជំនាន់ Android ចុង​ក្រោយ​បង្អស់​ហើយ ប៉ុន្តែ​អ្នក​ក៏​អាច​ធ្វើ​ការ Check for update ដើម្បី​ស្វែងរក​មើល​នូវ​ការ​ដំឡើង​ប្រព័ន្ធ​សុវត្ថិភាព​តូចៗ​ណា​ផ្សេង​ទៀត ដែល​ក្រុមហ៊ុន​បាន​បញ្ចេញ​ឲ្យ​ប្រើប្រាស់។​

២.វិធី​ឆែក​មើល​ការ Update តាម​រយៈ​គេហទំព័រ

ការ​ឆែក​មើល​តាម​គេហទំព័រ​ណា​មួយ ផ្ដល់​ភាព​ងាយស្រួល​ដល់​យើង​អាច​មើល​ដឹង​ពី​ឧបករណ៍​ផ្សេង​ច្រើន ឧបមា​ថា​អ្នក​កំពុង​ប្រើ iPhone 7 Plus ប៉ុន្តែ​អ្នក​ក៏​អាច​ដឹង​ព័ត៌មាន Update អំពី iPhone 4 ឬ 3GS ផ្អែក​តាម​ការ​ស្វែងរក។

+iOS:

  • ចូល​គេហទំព័រ getios.com បំពេញ​ព័ត៌មាន​ដែល​អ្នក​ចង់​ឆែក​មើល (ឧទាហរណ៍: iPhone 3GS អាច​ Update Version ក្រោយ​បំផុត គឺ iOS 6.1.6 គិត​ត្រឹម​បច្ចុប្បន្ន)
  • អ្នក​ក៏​អាច​ Download ឯកសារ​ដំឡើង​នោះ​ទុក​ក្នុង​កុំព្យូទ័រ​បាន។

+Android (SAMSUNG)

​.ចុច​ត្រង់​ Firmware ហើយ​វាយ​បញ្ចូល​កំណែ​លេខ​ម៉ាស៊ីន ត្រង់​ប្រអប់ My model number

  • ឧទាហរណ៍: GALAXY S7 EDGE (SM-G935F) ​- វា​នឹង​បង្ហាញ​ថា​អាច​ដំឡើង​បាន​ដល់​ជំនាន់ Android 7
  • អ្នក​ក៏​អាច​ធ្វើ​ការ​ Download ទុក​បាន​ដូច​គ្នា ប៉ុន្តែ​ត្រូវ​ធ្វើ​ការ Register គណនី​ធម្មតា​ (Regular) ឬ​គណនី​បង់​លុយ​ Premium។

ប្រភព៖ HowToGeek   ប្រែសម្រួល៖ កៅ រក្សា