ភ្ជង់កាមេរ៉ាចាំថតរន្ទះឲ្យស្អាត បែរជួបអភូតហេតុស្ទើរបាត់បង់ជីវិត
- 2017-08-26 09:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ជង់កាមេរ៉ាចាំថតរន្ទះឲ្យស្អាត បែរជួបអភូតហេតុស្ទើរបាត់បង់ជីវិត
ចន្លោះមិនឃើញ
បុរសជនជាតិន័រវែសម្នាក់ បានព្យាយាមផ្ដិតយកទិដ្ឋភាពរន្ទះបាញ់ពេលមេឃកំពុងរកភ្លៀង បែរត្រូវរន្ទះបាញ់ខ្ទេចអស់សម្ភារៈក្បែរខ្លួន។
បុរសរូបនេះមានឈ្មោះថា Daniel Modol បានអះអាងថា គាត់បានចេញទៅខាងក្រៅផ្ទះចាំថតរន្ទះឲ្យបានច្បាស់ បែររន្ទះបានបាញ់សំដៅមករកគាត់ទៅវិញ ធ្វើឲ្យគាត់ភ័យព្រលឹងចុងសក់។ លោក Daniel បានឃើញរន្ទះរត់មកក្បែរខ្លួនចម្ងាយប្រមាណ ៤ ទៅ ៥ម៉ែត្រ ប៉ុណ្ណោះ រួចគាត់ក៏សម្រេចឈានជើងចូលផ្ទះវិញទាំងចិត្តនៅចង់តាមថតដដែល។
លោកប្រាប់ថា ហេតុការណ៍នេះបានធ្វើឲ្យលោកភិតភ័យបំផុតក្នុងមួយជីវិតនេះ ព្រោះវាស្ដែងៗពេក តែសំណាងល្អគាត់មិនរងរបួសឡើយ។ ជាការដាស់តឿន ពេលមេឃភ្លៀង រន្ទះឆ្វាត់ឆ្វែងសូមនៅឲ្យឆ្ងាយពីលោហធាតុ ព្រោះរន្ទះនឹងស្រូបលោហៈទាំងនោះបង្កើតជាផ្កាភ្លើងដ៏គ្រោះថ្នាក់។ សូមទស្សនាវីដេអូខាងក្រោមនេះ៖