នារីថៃល្បីឈឺធ្មេញ​រហូតហើមថ្ពាល់ម្ខាង បាន​លាចាក​លោក​ហើយ

  • 2017-08-28 01:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ជនជាតិ​ថៃ​ដ៏​ស្រស់​ស្អាត​ដែល​ល្បី​ថា​ មាន​អាការៈ​ឈឺ​ធ្មេញ​ជា​ច្រើន​ថ្ងៃ​រហូត​ធ្វើ​ឲ្យ​ថ្ពាល់​ម្ខាង​ហើម​ប៉ោង និង​ក្រោយ​មក​គ្រូពេទ្យ​ប្រាប់​ថា​ កើត​មហារីក​ឆ្អឹង បាន​ទទួល​មរណភាព​​ហើយ​កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

Jenie Yoo អាយុ ២៨​ឆ្នាំ ​ដំបូង​នាង​គិត​ថា​ ជា​ការ​ឈឺ​​ធ្មេញ​តិច​តួច ប៉ុន្តែ​ក្រោយ​មក​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​កាល​ពី​ឆ្នាំ​មុន​​ទើប​ដឹង​ថា ​កើត​ជំងឺ​មហារីក​ឆ្អឹង។ ​ដុំ​មហារីក​​នេះ​បាន​ធ្វើ​ឲ្យ​ប៉ោង​មុខ​​ម្ខាង ទាញ​ច្រមុះ ​ទាញ​ភ្នែក​វៀច​​ម្ខាង​ៗ​​ទៀត​ផង​។

ធ្លាប់​តែ​ជា​​នារី​​ស្រស់​ស្អាត ពេល​សាច់​ដុះ​ធំ​ឡើង​ៗ ​នាង​បាន​បង្ហោះ​រូប​ថត​​ទៅ​លើ​បណ្ដាញ​សង្គម​សូម​ឲ្យ​មហាជន​ជួយ​រក​ការងារ​ឲ្យ​នាង​ធ្វើ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​រ​បស់​គ្រួសារ​។

ដំបូង​ អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​គ្មាន​នរណា​ជឿ​ថា​ នាង​ប្រែប្រួល​ទៅ​ជា​ជំងឺ​កាច​សាហាវ​​​យ៉ាង​​នេះ​ឡើយ ដោយ​​​បាន​​ចំអក​ឲ្យ​នាង និង​ចោទ​​នាង​ថា ​កាត់​ត​រូប​​ដើម្បី​បោក​​ប្រាស់​សាធារណជន។ ដើម្បី​​ឆ្លើយ​តប​នឹង​ការ​​​ឌឺដង នាង​បាន​​ថត​​វីដេអូ​​ពន្យល់​ពី​​ស្ថានភាព​ជំងឺ​ដែល​បាន​បំផ្លាញ​ជីវិត​​នាង ហើយ​គ្រប់​គ្នា​ក៏​ព្រម​ជឿ ​និង​បាន​​ជួយ​គ្នា​រៃ​អង្គាស​ប្រាក់​ផង​ដែរ។

​បន្ទាប់​ពី​ព្យាបាល ​​ជំងឺ​របស់​នាង​បាន​ធូរ​ស្រាល​​បន្តិច ​ប៉ុន្តែ​ក្រោយ​មក​ក៏​ដុំ​សាច់​ប្រែ​ជា​រីក​​ធំ​ឡើង​​ៗ​បណ្ដាល​ឲ្យ​ហូរ​ឈាម​តាម​​ច្រមុះ និង​ជ្រុះ​ធ្មេញ​ម្ដង​មួយ​ៗ។ ​ពិធី​បុណ្យ​សព​នាង ​បាន​ប្រារព្ធ​ធ្វើឡើង​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម