Dembele បង្ហាញ​ស្នៀត​ត្រេះ​បាល់​តែ​ខុស​បច្ចេកទេស

  • 2017-08-29 03:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ousmane Dembele បាន​ធ្វើការ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​ឯកសណ្ឋាន​ Barcelona កាល​ពី​ថ្ងៃ​ម្សិលមិញ​បន្ទាប់​ពី​ផ្ទេរ​ទៅ​លេង​​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក។

កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ​បារាំង​បាន​ចុះ​ហត្ថលេខា​៥​ឆ្នាំ​ជាមួយ​ក្លឹប​កាតាឡាន់​ ក្នុង​តម្លៃ​១៣៦​លាន​ផោន​ ហើយ​រំពឹង​ថា​នឹង​លេង​ប្រកួត​ដំបូង​ទល់ Espanyol នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​។ តារា​ឆ្នើម​វ័យ​២០​ឆ្នាំ​រូប​នេះ​នឹង​ពាក់​អាវ​លេខ​១១ ជា​លេខ​ចាស់​របស់​ខ្សែ​ប្រយុទ្ធ​ Neymar។

យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​បង្ហាញ​មុខ​​​នៅ​កីឡដ្ឋាន​ Nou Camp និង​នៅ​មុខ​អ្នក​សារព័ត៌មាន Dembele បាន​បង្ហាញ​ស្នៀត​ត្រេះ​បាល់​របស់​ខ្លួន​ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ ធ្វើ​ឲ្យ​មាន​ការ​ Troll ជាច្រើន​កើតឡើង​ពាសពេញ​បណ្ដាញ​សង្គម​ថា​រូប​គេ​មិន​សក្ដិសម​នឹង​តម្លៃ​ដែល Barca ចំណាយ​ឲ្យ Dortmund។ សូម​មើល​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ facebook   ប្រែសម្រួល៖ វីរ៉ុត