Sir Alex៖ Real នឹងបន្តកាន់កាប់បាល់ទាត់អឺរ៉ុបយ៉ាងហោចណាស់៣ឆ្នាំទៀត
- ព្រហស្បតិ៍, 31 សីហា 2017 02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sir Alex៖ Real នឹងបន្តកាន់កាប់បាល់ទាត់អឺរ៉ុបយ៉ាងហោចណាស់៣ឆ្នាំទៀត
ចន្លោះមិនឃើញ
Sir Alex Ferguson ជឿជាក់ថាជើងឯក Champions League ក្រុម Real Madrid នឹងបន្តធ្វើជាក្រុមខ្លាំងដាច់គេនៅទ្វីបអឺរ៉ុបនៅរដូវកាលបន្តបន្ទាប់យ៉ាងហោចណាស់ក៏ ៣ឬ៤ឆ្នាំទៀតដែរ។
អតីតអ្នកចាត់ការដ៏ល្បីឈ្មោះរបស់ Manchester United លើកឡើងដូច្នេះបន្ទាប់ពី Real Madrid បានលើកពាន Champions League ៣ដងនៅ៤រដូវកាលចុងក្រោយ ធ្វើឲ្យពួកគេក្លាយជាក្រុមតែមួយគត់ដែលអាចការពារដំណែងជើងឯកទ្វីបអឺរ៉ុបបានក្នុងប្រវត្តិសាស្ត្ររបស់ UEFA។
“Real Madrid បានក្លាយខ្លួនជាក្រុមមួយដែលគ្រប់គ្នាពិបាកយកឈ្នះ។ បើសិនពួកគេមិនបាត់បង់កីឡាករសំខាន់ៗហើយអាចរួបរួមគ្នាបានយូរនោះក្រុមនេះនឹងនៅតែជាក្រុមល្អបំផុតនៅអឺរ៉ុប ៣ ឬក៏៤ឆ្នាំបន្តទៀត"។ បុរសសញ្ជាតិស្កុតឡែននិយាយដូច្នេះ៕