iPhone 8 គ្មាន​ប៊ូតុង Home ត្រូវ​ពឹង​ផ្អែក​លើ​ Gesture Control ទាំង​ស្រុង

  • 2017-08-31 03:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ Bloomberg បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ iPhone 8 នឹង​មិន​មាន​ប៊ូតុង​ Home ឡើយ ​ដោយ​​​​ត្រូវ​ពឹង​ផ្អែក​លើ​ Gesture Control ទាំង​ស្រុង។

Gesture Control នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ដោយ​ ការ​ទាញ​ឡើង​លើ​នូវ​​របារ​ខ្លី​មួយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អេក្រង់ ហើយ​អាច​ប្រើ​សម្រាប់​បំពេញ​កិច្ច​ការ​ដូច​ជា​ត្រឡប់​ទៅ​ Home Screen ឬ ចូល​ទៅ​ Multitasking ជា​ដើម ដែល​នេះ​ធ្លាប់​ជា​កិច្ចការ​ស្នូល​មួយ​របស់​ប៊ូតុង​ Home។

គួរ​រំលឹក​ដែរ​ថា​​កាសែត​ The Wall Street Journal បាន​ចេញ​ផ្សាយ​ថា​ Apple នឹង​ធ្វើ​ការ​ប្រកាស​ចេញ​ iPhone ម៉ូដែល​ឆ្នាំ​ ២០១៧ នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ខាង​មុខ៕

​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី