មហាសេដ្ឋីថៃល្បីមុខតុក្កតា និងប្រើបង្គន់មាស កើត​ជំងឺកាច​សាហាវ​នៅអាយុ ៨១ឆ្នាំ

  • 2017-08-31 08:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​ជនជាតិ​ថៃ​លោក​យាយ Sumanee Gunakasem ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មនុស្ស​តុក្កតា​ប្រចាំ​ប្រទេស​ថៃ​ ឬ Thailand's Barbie ​បាន​បាត់​មុខ​អស់​​រយៈ​ជា​ច្រើន​ឆ្នាំ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន តែ​នៅ​សប្ដាហ៍​នេះ​គាត់​​បាន​​បង្ហាញ​​​​ខ្លួន​ប្រាប់​ទៅ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា គាត់​បាន​កើត​ជំងឺ​មហារីក​ស្បូន​រយៈ​ពេល ៤​ខែ​ហើយ។

លោក​យាយ Sumanee មាន​អាយុ ៨១​ឆ្នាំ ​កាល​ពី​គាត់​នៅ​អាយុ​ប្រហែល ៧០​ឆ្នាំ ​គាត់​តែងតែ​លេច​មុខ​នៅ​តាម​ព្រឹត្តិការណ៍​នានា​ជា​ញឹក​ញាប់។ គាត់​មាន​ភាព​ល្បីល្បាញ​ដោយ​សារ​តែ​មុខ​មាត់​ក្មេង​ជាង​វ័យ ​មិន​ជ្រីវជ្រួញ ​និង​សក់​ក្លែងក្លាយ​ពណ៌​ទង់​ដែង។

មតិ​​មហាជន​ជន​គិត​ថា គាត់​បាន​វះកាត់​មុខ​ច្រើន​កន្លែង តែ​គាត់​សារភាព​ថា វះកាត់​តែ​ត្របក​ភ្នែក​ប៉ុណ្ណោះ។ ទោះ​ជា​មាន​វ័យ​​កាន់​តែ​ច្រើន​ Sumanee ​រៀប​រាប់​ថា​ ខ្លួន​ចូល​ចិត្ត​រាំ និង​ស្លៀកពាក់​បែប​​ទាន់​សម័យ។ "​បន្ទាប់​ពី​​ជាសះស្បើយ​ពី​ជំងឺ​មហារីក ខ្ញុំ​ចង់​នាំ​សិល្បករ និង​មិត្ត​ខ្ញុំ​ជា​ច្រើន​ទៀត​​មក​ចូល​រួម​ពិធី​ជប់លៀង​​នៅ​ផ្ទះ​របស់​ខ្ញុំ​ម្ដង​"។ គាត់​បន្ត។

ចំពោះ​ប្រវត្តិ​រូប និង​ទ្រព្យ​សម្បត្តិ​របស់ Sumanee ​គេ​មិន​ដឹង​ច្បាស់​​ទេ ​តែ​ធ្លាប់​ឮ​ថា កើត​ក្នុង​ត្រកូល​អ្នក​​មាន ហើយ​ជីដូន​ជីតា​ទួត​មាន​ដី​ច្រើន​កន្លែង​ដែល​​ជា​ប្រភព​ធនធាន​របស់ Sumanee បច្ចុប្បន្ន​នេះ។ ​ធ្លាប់​​ទៅ​​សិក្សា​​នៅ​អង់គ្លេស ​និង​អាមេរិក លោក​យាយ Sumanuee ​បាន​រៀបការ​​ជាមួយ​អតីត​មន្ត្រី​ទូត​នៃ​ក្រសួង​ការបរទេស តែ​​គាត់​បាន​លា​ចាក​លោក​​ហើយ​ក្នុង​ឆ្នាំ ២០០៩។

ចំណែក​គ្រឿង​តុប​តែង​ក្នុង​ផ្ទះ គាត់​មាន​ធ្នើរ​ថ្ម​ទិញ​ពី​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក តម្លៃ​ប្រមាណ ៧៥​ម៉ឺន​ដុល្លារ។ កម្រាល​ព្រំ​ទិញ​ពី​អ៊ីរ៉ង់ តម្លៃ​ ១២​ម៉ឺន​ដុល្លារ។ អ្វី​កាន់​តែ​ល្បី​​នោះ​​ គឺ​បង្គន់​ និង​បាញ័រ (អាង​ត្រាំទឹក​ក្នុង​បន្ទប់​ទឹក)​ ស្រោប​​សន្លឹក​មាស​ទំហំ ២៤ការាត់​ផង​ដែរ៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី