អគារ​ខ្មោច​កម្ពស់​រាប់សិប​ជាន់​ដ៏​ល្បី​នៅតែ​ត្រូវគេ​បោះបង់ចោល​នៅ​ថៃ​

  • 2017-09-03 02:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​បាងកក មាន​ភាពល្បីល្បាញ​ខ្លាំង​មួយផ្នែក​ដោយសារ​សម្បូរ​ទៅដោយ​អគារ​ខ្ពស់ៗ ហើយ​អគារ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​ចុងក្រោយ​បំផុត​មាន​ឈ្មោះថា អាគារ មហាណាខ​ន (MahaNakhon Tower)​ដែលមាន​កម្ពស់​ដល់​ទៅ ៧៧​ជាន់​។​ ​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ក្រឡេកមើល​ឱ្យ​ជិត​យើង​នឹង​ឃើញ​មាន​អគារ​ខ្ពស់ៗ​មួយចំនួន​ត្រូវគេ​បោះបង់ចោល​គួរឱ្យ​សោកស្តាយ​និង​មាន​ទិដ្ឋភាព​គួរឱ្យខ្លាច​។ ​ ​ ​ជាក់ស្តែង តាមរយៈ​រូបភាព​ទាំងនេះ​បង្ហាញ​ពី​អគារ Sathorn Unique​ឬ​ដែល​គេ​ហៅថា “​អគារ​ខ្មោច​” (Ghost Tower) មាន​កម្ពស់ ៤៩​ជាន់​ស្ថិត​ក្នុងចំណោម​អគារ​ទ្រុឌទ្រោម​ល្បីល្បាញ​បំផុត​នៅក្នុង​ទីក្រុង​បាងកក ដែល​ភ្ញៀវទេសចរ​នានា​ឧស្សាហ៍​ទៅ​ថតរូប​ដ៏​អា​ថ៍កំ​បាំង​របស់​ទីនោះ​។​ ​ សូមបញ្ជាក់ថា​អគារ​នេះ​ត្រូវគេ​បោះបង់ចោល​ទាំង​សាងសង់​មិនទាន់​រួចរាល់​នៅពេល​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ទ្វីបអាស៊ី​បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៩៧៕

ប្រភព៖ rasmeinews