ដឹងអត់ ជ្រូក​ខ្វៃ​មួយ​ក្បាល​តម្លៃ​ប៉ុន្មាន​ មុន​សែន​ក្បាល​ទឹក​មួយ​ថ្ងៃ?

  • 2017-09-04 07:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ស្អែក​នេះ បង​ប្អូន​កាត់​សែ​ស្រឡាយ​ចិន នឹង​ប្រារព្ធ​ពិធី​សែន​ក្បាល​ទឹក​ទៅ​តាម​ទំនៀម​ទម្លាប់ ដូនតា​របស់​ខ្លួន។ ក្រឡេក​មក​មើល​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរឫស្សី​វិញ តម្រៀប​លក់​ច្រើន​ខុស​ពី​ធម្មតា ចំណែក​ឯ​អ្នក​ទិញ​ក៏​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។ ចុះ​តម្លៃ​វិញ តើ​ប៉ុន្មាន​ទៅ?

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​លក់​ចំនួន ៤​តូប​ខុស​ៗ​ពី​គ្នា​បាន​ប្រាប់​ពី​តម្លៃ​លក់​ប្រហាក់​ប្រហែល​គ្នា​ដូច​ខាង​ក្រោម​៖

  • ​ទម្ងន់​ ៥​ ទៅ ៦​គីឡូ​ក្រាម ១​ក្បាល​តម្លៃ​ចន្លោះ​ពី ២០​ម៉ឺន​រៀល ទៅ ២៧​ម៉ឺន​រៀល។ ចំពោះ​តម្លៃ​ក្នុង​ថ្ងៃ​ធម្មតា​​ចន្លោះ​ពី ១៨​ម៉ឺន​រៀល​ទៅ​ ២០​ម៉ឺន​រៀល។

  • ទម្ងន់ ៧ ទៅ ៨​គីឡូ​ក្រាម ១​ក្បាល​តម្លៃ​ចន្លោះ​ពី ៣០​ម៉ឺន​រៀល ទៅ ៣៥​ម៉ឺន​រៀល។ ចំពោះ​តម្លៃ​ក្នុង​ថ្ងៃ​ធម្មតា​ចន្លោះ​ពី ២៥​ម៉ឺន​រៀល ទៅ ២៧​ម៉ឺន​រៀល។

  • ទម្ងន់ ១០​គីឡូក្រាម ១ក្បាល​តម្លៃ​ ៤០​ម៉ឺន​រៀល។ ចំពោះ​តម្លៃ​ក្នុង​ថ្ងៃ​ធម្មតា​ ៣៥​ម៉ឺន​រៀល ទៅ ៣៧​ម៉ឺន​រៀល។

សូម​បញ្ជាក់​ថា អ្នក​ទិញ​ទាំង​ឡាយ​ក៏​អាច​ទិញ​ជា​គីឡូ​ដែរ អាស្រ័យ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន។ ប៉ុន្តែ​អាជីវករ​លក់​ជ្រូក​ខ្វៃ​ប្រាប់​ថា ភាគ​ច្រើន​ប្រជាពលរដ្ឋ​​ទិញ​១​ក្បាល​ៗ​តែ​ម្ដង ដើម្បី​យក​ទៅ​សែន។ ចំណែក​ជ្រូក​ខ្វៃ​ដែល​លក់​ដាច់​បំផុត គឺ​កូន​ជ្រូក​តូច​ៗ​តម្លៃ​ត្រឹម ២០​ម៉ឺន​រៀល៕

ជ្រូកខ្វៃកាប់លក់ជាគីឡូ

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម