ហេតុផល១០យ៉ាង ដែលកូរ៉េខាងជើង ជាប្រទេសពិបាករស់នៅបំផុត
- 2017-09-04 08:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល១០យ៉ាង ដែលកូរ៉េខាងជើង ជាប្រទេសពិបាករស់នៅបំផុត
ចន្លោះមិនឃើញ
កូរ៉េខាងជើង គឺជាប្រទេសដែលកំពុងបង្កើតភាពតានតឹង នៅទូទាំងពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិកតែម្ដង។ ចាប់តាំងពីការធ្វើតេស្តមីស៊ីល រហូតដល់គោលនយោបាយបរទេសរបស់ពួកគេ គឺសុទ្ធសឹងតែគ្របដណ្ដប់នៅក្នុងអាថ៌កំបាំង និងភាពខ្មៅងងឹត។
ខាងក្រោមនេះគឺជាហេតុផលទាំង ១០ យ៉ាង ដែលកូរ៉េខាងជើង ជាប្រទេសពិបាករស់នៅបំផុត៖
#១ ហាមមិនឲ្យស្លៀកខោខោវប៊យពណ៌ខៀវ
ខោខោវប៊យពណ៌ខៀវ គឺជានិមិត្តរូបមួយ តំណាងឲ្យចក្រពត្តិនិយមអាមេរិកដ៏ល្អបំផុត។
#២ ហាមមិនឲ្យចំអកមើលងាយ
ការចំអកមើលងាយអ្នកដទៃ ឬមេដឹកនាំ អាចធ្វើឲ្យអ្នកបាត់បង់ជីវិត។
#៣ ហាមមិនឲ្យនិយាយប្រឆាំងនឹងរដ្ឋាភិបាល
ប្រសិនបើអ្នកងឿងឆ្ងល់ពីមូលហេតុ នៅពីក្រោយការហាមប្រាមទាំងនោះ វានឹងត្រូវចាត់ទុកថាជាការក្បត់ ហើយអ្នកនឹងត្រូវគេសម្លាប់ ៥ដង ព្រោះការហាមឃាត់នៅកូរ៉េខាងជើង ពិតជាត្រូវបានយកចិត្តទុកដាក់ខ្លាំងណាស់។
#៤ ហាមមិនឲ្យមើលកម្មវិធីទូរទស្សន៍បរទេស
ប្រសិនបើពួកគេចាប់បានអ្នកកំពុងមើលអ្វីផ្សេង ក្រៅពីបណ្ដាញទូរទស្សន៍រដ្ឋាភិបាល នោះអ្នកនឹងមានទោសស្លាប់ជាមិនខាន។
#៥ ផឹកគ្រឿងស្រវឹង អាចទទួលទោសស្លាប់
អ្នកនឹងទទួលទោសស្លាប់ ប្រសិនបើរដ្ឋាភិបាលចាប់បានអ្នកកំពុងផឹកគ្រឿងស្រវឹង ដោយគ្មានការអនុញ្ញាត។ គ្រឿងស្រវឹង ត្រូវបានគេបម្រុងទុកសម្រាប់តែឱកាសពិសេសប៉ុណ្ណោះ។
#៦ និយាយថា «ទេ» ចំពោះសាសនា
កូរ៉េខាងជើង មិនមែនជាប្រទេសដែលមានសេរីភាពសាសនានោះទេ។ អ្នកមិនអាចអនុវត្តសាសនាណាមួយ (គ្រប់សាសនាទាំងអស់) នៅទីនោះបានឡើយ លុះត្រាតែអ្នកចង់ស្លាប់។
#៧ ហាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស
កូរ៉េខាងជើង មិនអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេសឡើយ លើកលែងតែករណីពិសេស ដូចជាចូលរួមកីឡាអូឡាំពិកជាដើម។ ពលរដ្ឋដែលព្យាយាមធ្វើដំណើរទៅកូរ៉េខាងត្បូង និងចិន តែមិនបានសម្រេច នឹងត្រូវប្រហារជីវិត។ ពួកគេមិនអាចតវ៉ាបានឡើយ ព្រោះការតវ៉ាជាមួយរដ្ឋាភិបាល ក៏ត្រូវបានហាមឃាត់ដែរ។
#៨ ជាប់ទោស ៣ជំនាន់
ឧទាហរណ៍ ប្រសិនបើអ្នកត្រូវបានគេរកឃើញថា មានកំហុសក្នុងការនិយាយប្រឆាំងនឹងរដ្ឋាភិបាល នោះអ្នកនឹងអាចជាប់ទោស ៣ជំនាន់ នៅជំរំឃុំឃាំង Kaechon មានន័យថា អ្នក និងគ្រួសាររបស់អ្នកទាំងមូល នឹងត្រូវជាប់ពន្ធនាគារនៅទីនោះ ហើយអ្នកជំនាន់ក្រោយ ២ជំនាន់ទៀត នឹងត្រូវកើត និងចំណាយពេលមួយជីវិត នៅទីនោះដែរ។
#៩ គ្មានតន្ត្រី
អតីតមន្ត្រីកូរ៉េខាងជើងម្នាក់ មានឈ្មោះថា Ji Hae Nam បានធ្វើឲ្យមានកំហុស ដោយច្រៀងបទចម្រៀងកូរ៉េខាងត្បូង នៅឯពិធីបុណ្យណូអែល។ នាងត្រូវជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំ និងទទួលរងការរំលោភបំពានផ្លូវភេទ កម្លាំងពលកម្ម បង្អត់អាហារ និងវាយដំយ៉ាងដំណំ រហូតមិនអាចក្រោកឈរ ១ខែ។ រដ្ឋាភិបាលកូរ៉េខាងជើង លើកទឹកចិត្តតន្ត្រីដែលឧបត្ថម្ភដោយរដ្ឋ និងតន្ត្រីដែលសរសើរដល់ចលនាកុម្មុយនិស្ត លោក គីម ជុងអ៊ុន។
#១០ គ្មានអ៊ីនធឺណិត