និស្សិត​ខ្មែរ​នៅ​ថៃ​ផ្ញើ​វីដេអូ បើ​ចង់​ធ្វើអ្វី​មួយ​កុំខ្លាច​បរាជ័យ​ ទាល់តែ​សាក​​សិន​ទើប​ដឹង​

  • 2017-09-05 06:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​ពី​ស្រុកកំណើត​ពេល​ប្រឡង​ចប់​ទី​​១២​នៅ​ឆ្នាំ​២០១២ សុខ​ បូរី អ្នកខេត្ត​កំពង់ធំ​បាន​បន្ត​ការ​សិក្សា​នៅ​ទី​ក្រុង​ភ្នំពេញ​ដោយ​ជ្រើសរើស​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

សិក្សា​បាន​រយះ​ពេល​២​ឆ្នាំ​ចូល​ឆ្នាំ​ទី​២ បូរី​បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​រៀន​បន្ត​នៅ​ប្រទេស​ថៃ​ផ្នែក​ព័ត៌មាន​វិទ្យា​ រហូត​មក​ដល់​ពេល​នេះ​កំពុង​សិក្សា​ឆ្នាំ​ទី​៤​ហើយ។

ចែក​រំលែក​បទពិសោធន៍​ខ្លះ​ៗ​ពី​ការ​រស់​នៅ​និង​ការ​សិក្សា​ បុរី​ឲ្យ​ដឹង​ថា ការ​រស់​នៅ​មិន​ជា​បញ្ហា​ទេ​ទាំង​ការ​ហូបចុក ស្លៀក​ពាក់​ ស្នាក់​នៅ​ស្រដៀង​គ្នា​ប៉ុន្តែ​ចំពោះ​កា​រៀន​វិញ​មាន​លក្ខណៈ​ខុសគ្នា​។

យុវជន​សម្បុរ​ស្រអែម​កូន​អ្នកស្រុកបារាយ​រូប​នេះ​បាន​កត់​សម្គាល់​​​ប្រព័ន្ធ​អប់រំដែលខុស​ប្លែកពី​ការ​សិក្សា​នៅ​ក្នុង​ស្រុក​។

"នៅទីនោះ គេ​បង្កើត​ប្រព័ន្ធ​ Student Information System (SIS) សម្រាប់​គ្រប់​គ្រង់​ទិន្នន័យ​សិស្ស​។ ​សិស្ស​ទាំង​អស់​អាច​ស្វែង​យល់​ព័ត៌មាន​ពី​ការ​ជ្រើសរើស​មុខ​ជំនាញ​សិក្សា ការវិភាគ​លើ​មុខវិជ្ជា​​មុន​សិស្ស​ចុះឈ្មោះ​ចូល​រៀន​​។ មួយ​ទៀត​ប្រព័ន្ធ​ Learning Management System (LMS) ជា​ប្រព័ន្ធ​ទំនាក់ទំនង​រវាង​គ្រូ​និង​សិស្ស​ ដែល​សិស្ស​ទាំង​អស់​​អាច​សួរ​​ព័ត៌មាន​ជាមួយ​សាស្រ្តាចារ្យ​​ដោយ​ផ្ទាល់​។

ក្រៅ​ពី​នេះ​គេ​ក៏​មាន​រៀបចំ​កម្មវិធី​ជា​ច្រើន​ទៀត​ក្នុង​មួយ​ឆ្នាំៗ​ ដែល​មុន​ពេល​បញ្ចប់​ការ​សិក្សា​និស្សិត​ទាំង​អស់​ត្រូវ​បំពេញ​សកម្មភាព​​នានា​​ឲ្យ​បាន​យ៉ាង​តិច​១០០ម៉ោង។

ដោយ​សារ​ការ​សិក្សា​​ជា​ប្រព័ន្ធ​ក្រេឌីត​ និស្សិត​​អាច​ចុះ​ឈ្មោះ​រៀន​នៅ​ម៉ោង​ណា​ពេល​ណា​ក៏បាន​ដែរ​តា​ម​កាល​វិភាគ​របស់​សាលា។ ​បើ​សិន​ជា​មាន​ការ​ប្រឡង​ធ្លាក់​ ​និស្សិត​​​​ត្រូវ​ចាំ​រៀន​ម្ដង​ទៀត​នៅ​ពេល​វិស្សមកាល​ឬ​ឆ្នាំ​ក្រោយ​ដោយ​មិន​មាន​ការ​ប្រឡង​សង​ឡើយ។

ចុងក្រោយ​បុរី​​ផ្តាំផ្ញើ​យុវជន​ខ្មែរ​ កុំ​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ​ដែលខ្លួន​ឯង​ចង់ធ្វើ កុំ​គិត​តែ​ស្រមើ​ស្រមៃ​គ្មាន​ថ្ងៃ​​បញ្ចប់​។ យុវជន​រូប​នេះ​ថា ពេលធ្វើ​​មិនប្រាកដថា​​​ទទួល​បាន​ជោគជ័យ​ ប៉ុន្តែ​ការ​ហ៊ានជំនះ​ខ្លួន​ឯង​ជា​ជំហាន​មួយ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​រកជោគជ័យ​រួច​ទៅ​ហើយ​​ ទោះ​បី​លទ្ធផល​ចេញមកយ៉ាង​ណា​ក៏​ដោយ​​។

អត្ថបទ៖ ម៉េងងី