ឱកាស​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ថត​វីដេអូ ចុះ​តាម​ខេត្ត​មាន​​ប្រាក់​ខែ រ៉ាប់​រង​សោហ៊ុយ​ទាំង​អស់

  • 2017-09-05 10:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​ក្រុមហ៊ុន​ Digital ​​ទំនើប និង​​ជា​បណ្ដាញ​​សារព័ត៌មាន​​អនឡាញ​សំបូរ​បែប​ឈាន​មុខ​នៅ​កម្ពុជា Sabay តែង​បង្កើត​កម្មវិធី​ប្លែក​ៗ​តម្រូវ​ចិត្ត​អ្នក​អាន ដើម្បី​ទទួល​បាន​ចំណី​ចក្ខុ​ថ្មី។ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ Sabay មាន​កម្មវិធី​ពិសេស​មួយ​ចំនួន ហើយ​ត្រូវ​ការ​អ្នក​ចូល​ចិត្ត​ថត​វីដេអូ មក​រួម​ដំណើរ​ជាមួយ​ទៅ​តាម​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

ចំពោះ​តំណែង​ដែល​ជ្រើស​រើស​មាន៖

១. Videographer ២ នាក់ (បម្រើការ​រយៈពេល​ខ្លី ៣ខែ)

លក្ខខណ្ឌ​ជ្រើសរើស៖

  • មាន​បទ​ពិសោធន៍​ផ្នែក​វីដេអូ​សារព័ត៌មាន ឬ​ឯកសារ (Documentary)
  • ចេះកាត់តវីដេអូ​ (Edit Video)
  • មាន​សម្ភារៈ ឬ​កាមេរ៉ា ផ្ទាល់​ខ្លួន
  • អាច​ធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​ ក្រុង​មួយ​ចំនួនក្នុងរយៈពេល​ការងារ៖ ៣​ខែ (តុលា -ធ្នូ​​​​​​​​)

អត្ថប្រយោជន៍៖

  • ក្រៅពីប្រាក់បៀវត្ស ក្រុមហ៊ុន​រ៉ាប់រង​អាហារ ការ​ស្នាក់នៅ និង​ ថ្លៃ​ធ្វើ​ដំណើរ

២. Assistant Videographer ២​នាក់ (រយៈពេល​ខ្លី ៣ខែ)

លក្ខខណ្ឌ​ជ្រើសរើស៖

  • ចូលចិត្តការថតរូប  អាចធ្វើ​ដំណើរ​តាម​បណ្ដា​ខេត្ត​ ក្រុង​មួយ​ចំនួន​ក្នុង​រយៈពេល​ការងារ៖ ៣​ខែ (តុលា -ធ្នូ)​​​​​​​​

អត្ថប្រយោជន៍៖

  • ក្រៅពីប្រាក់បៀវត្ស ក្រុមហ៊ុនរ៉ាប់រង អារហា ការស្នាក់នៅ និង​ ថ្លៃធ្វើដំណើរ  

សូម​ដាក់​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ីមែល hr@sabay.com ឬ​យកមក​ក្រុមហ៊ុន​សប្បាយ​​​ដោយផ្ទាល់​តាម​​  រយៈ​​​​​​អាសយដ្ឋាន​អគារ​លេខ ៣០៨ មហាវិថី​ព្រះ​មុន្នី​វ​ង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​​ (​ទល់មុខ Phnom Penh Tower) ចុច​ទីនេះ​ដើម្បី​មើល​ទីតាំង។​ ​

  • ​ទូរ​សព្ទ​លេខ ០៩២ ៦៦៦ ៩៩១

  • គេហ​ទំព័រ​៖ www.sabay.com  ​

  • កាលបរិច្ឆេទ​ផុត​កំណត់​: ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧​ ​ ​ ​

អត្ថបទ៖ គង់ វិសាល