Simeone ព្រម​នៅ​ជាមួយ​ Atl Madrid ដល់​ឆ្នាំ​២០២០​

  • 2017-09-06 03:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Diego Simeone ទី​បំផុត​បាន​បន្ត​កុងត្រា​ពីរ​ឆ្នាំ​ទៀត​ជាមួយ​ Atletico Madrid ធ្វើ​ឲ្យ​រូប​លោក​នឹង​ស្នាក់​នៅ​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​២០២០។

Diego Simeone

កុងត្រា​ចាស់​របស់​បុរស​វ័យ​៤៧​ឆ្នាំ​​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​នឹង​អស់​សុពលភាព​នៅ​ចុង​រដូវ​កាល​នេះ​ហើយ​ ប៉ុន្តែ​ Simeone​ សម្រេច​បន្ត​២​ឆ្នាំ​ទៀត​ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ​កាន់​ដំណែង​បាន​យូរ​ជាង​គេ​បើ​ធៀប​នឹង​អ្នក​ចាត់ការ​ផ្សេង​ទៀត​នៅ​ La Liga បច្ចុប្បន្ន។​

អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ធ្លាប់​ជា​អតីត​ខ្សែ​ការពារ​របស់​ Atl Madrid ផ្ទាល់​កាល​ពី​ឆ្នាំ​ ១៩៩៤ ដល់​៩៧ និង​លើក​ទី​ពីរ​ នៅ​ឆ្នាំ​២០០៣ ដល់​២០០៥។ លោក​ត្រូវ​តែងតាំង​ជា​អ្នក​ចាត់ការ​ទូទៅ​ក្នុង​ឆ្នាំ​២០១១ ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ La Liga ក្នុង​ឆ្នាំ​២០១៤, ឈ្នះ​ Europa League ឆ្នាំ​២០១២, Spanish Cup ឆ្នាំ​២០១៣ និង​រង​ជើង​ឯក​ Champions League ២​ដង​ក្នុង​ឆ្នាំ​ ២០១៤ និង ២០១៦៕

Simeone កាលនៅជាកីឡាករ

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី