Ronaldo បង្អួត​ Ferrari ថ្មី​តម្លៃ​ជាង​៤៥​ម៉ឺន​ដុល្លារ ក្រោយ​ជួយ​ក្រុម​ជម្រើស​ជាតិ​

  • 2017-09-07 01:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ស៊ុត Cristiano Ronaldo បាន​បង្ហាញ​រថយន្ត​ថ្មី​ម៉ាក Ferrari F12 TDf ដែល​មាន​តម្លៃ​ដល់​៣៥​ម៉ឺន​ផោន (ជាង៤៥​ម៉ឺន​ដុល្លារ) កាល​ពី​ម្សិលមិញ។

រថយន្ត​នេះ​ត្រូវ​បាន​កីឡាករ​វ័យ​៣២​ឆ្នាំ​ដាក់​បង្ហាញ​លើ​បណ្ដាញ​សង្គម Instagram ដោយ​ក្នុង​រូប​គេ​បាន​​ឈរ​ជិត​ទ្វា​ឡាន ខណៈ​កូន​ប្រុស​របស់​គេ​អង្គុយ​​ខាង​ក្នុង​​យ៉ាង​សង្ហា។ ការ​បង្អួត​រថយន្ត​នេះ ធ្វើ​ឡើង ​បន្ទាប់​ពី​ Ronaldo មាន​បំពេញ​​​​តួនាទី​យ៉ាង​ល្អ ជួយ​ព័រទុយហ្គាល់​ឈ្នះ Faroe Islands និង ហុងគ្រី​ ក្នុង​វគ្គ​ជម្រុះ​ World Cup។ ​​​​​

យ៉ាងណា​ នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ​ ដែល​តារា​របស់ Real Madrid រូប​នេះ​​បញ្ចេញ​រថយន្ត​ថ្មី​ឲ្យ​អ្នក​គាំទ្រឃើញ កន្លង​ទៅ​គេ​ក៏​ធ្លាប់​បង្ហាញ​រថយន្ត​ថ្មី Bugatti Veyron និង Mercedes មួយ​ចំនួន​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី