ញាក់សាច់! រូបថតស្ត្រីចិន២០នាក់មុន និងក្រោយកែសម្ផស្ស
- 2014-11-10 22:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! រូបថតស្ត្រីចិន២០នាក់មុន និងក្រោយកែសម្ផស្ស
ចន្លោះមិនឃើញ
ធ្លាប់តែឮគេថានៅកូរ៉េសម្បូរអ្នកវះកាត់កែសម្ផស្ស តែឥលូវនៅប្រទេសចិនក៏មិនធម្មតាដែរ។ ជាក់ស្ដែងថ្មីៗនេះរូបថតបង្ហាញពីការវះកាត់កែសម្ផស្សដ៏មិនគួរឲ្យជឿ របស់ស្ត្រីចិន ២០រូប បានទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីត្រូវបានចុះផ្សាយលើគេហទំព័រព័ត៌មានចិន។
ភាគច្រើននៃស្ត្រីទាំងនោះ បានជ្រើសយកការវះកាត់កែសម្ផស្សស្រដៀងៗគ្នាដូចជា វះកាត់ត្របកភ្នែកពីរជាន់ វះកាត់ច្រមុះដោយប្រើស៊ីលីកូន ពង្រីកដើមទ្រូង ជាពិសេសវះកាត់ថ្គាម និងវះកាត់ចង្កាឲ្យស្រួច ដើម្បីបានទម្រង់មុខអក្សរ V ឬរាងបេះដូង។ ភាគច្រើនពួកគេបានទៅវះកាត់នៅកូរ៉េខាងត្បូង។ ទស្សនារូបភាពទាំងអស់ខាងក្រោមនេះ៖
Liu Yisong អាយុ ២៦ឆ្នាំ ជាគ្រូបង្ហាត់ក្បាច់រាំមកពីទីក្រុង Chengdu។
Zhang Cher មានអាយុ ២៧ឆ្នាំមកពីទីក្រុង Chongqing។
កូនភ្លោះវ័យ ២២ឆ្នាំ មកពីទីក្រុង Nanning។
Yan Xu អាយុ២២ឆ្នាំ ជាអ្នកជំនួញម្នាក់មកពី ទីក្រុង Xiamen។
Yumei Xie អាយុ ២៦ឆ្នាំ ជាគ្រូភ្លេងចង្វាក់ Jazz មកពីទីក្រុង Wuhan។
Huang Silan អាយុ ២០ឆ្នាំ ជាតារាចម្រៀងម្នាក់មកពីទីក្រុង Wenzhou។
Wangchen Chen អាយុ ២៤ឆ្នាំ ជាអ្នកអានព័ត៌មាន មកពីទីក្រុង Hefei។
Liu Yi អាយុ ២៥ឆ្នាំ ជាអ្នកគ្រប់គ្រងម្នាក់នៅក្រុមហ៊ុនអចលនទ្រព្យ នៅទីក្រុង Guiyang។
Yang Jiayi អាយុ២១ឆ្នាំ ជាលេខាម្នាក់ មកពីទីក្រុងប៉េកាំង។
Lu Ying អាយុ ៣០ឆ្នាំ ជានិពន្ធនាយិការនៅទស្សនាវដ្ដី មួយ មកពីទីក្រុង Guangzhou។
Julie អាយុ ២៩ឆ្នាំ ជាស្ត្រីមេផ្ទះ មកពីទីក្រុង Changsha។
Gao Shanshan អាយុ ២៨ឆ្នាំ ជាភ្នាក់ងារក្រុមហ៊ុនផលិតផលរក្សាសម្រស់ មកពីទីក្រុង Kunming។
Zhou អាយុ ២១ឆ្នាំ ជានិស្សិត មកពីទីក្រុង Fuzhou។
Lin Wen អាយុ ២១ឆ្នាំ ជានិស្សិតមកពីទីក្រុង Ningbo។
Wang Pingping អាយុ ២៤ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរណ៍ មកពីទីក្រុង Hangzhou។
Xu Yan អាយុ ២១ឆ្នាំ ជាគ្រូមត្តេយ្យ មកពីទីក្រុង Quanzhou។
Lin អាយុ ១៩ឆ្នាំ ជាតារាម៉ូដែល មកពីទីក្រុង Quanzhou។
ចំពោះស្ត្រីម្នាក់នេះ គេមិនស្គាល់អត្តសញ្ញាណឡើយ។
ចុងក្រោយគឺស្ត្រីវ័យ ៥៦ឆ្នាំ មកពីខត្ត Sichuan។
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ shanghaiist