ពូជសត្វ ១០​ប្រភេទ មាន​រោម ឬ​សក់​ស្អាតៗជាងគេបំផុតលើលោក

  • 2017-09-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១០. ពូជមាន់ប៉ូឡូញ

ក្នុង​ចំណោម​ពូជ​មាន់​ទាំង​អស់ មាន់​ប៉ូឡូញ គឺ​​ទទួល​បាន​ការ​និយម​ចូល​ចិត្ត​​ជាង​គេ​នៅ​លើ​លោក​​ដោយ​សារ​តែ​មាន​រោម​ដុះ​ពី​លើ​ក្បាល​គួរ​ឲ្យ​ទាក់​ទាញ។ មាន់​នេះ​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ប៉ូឡូញ និង​​ទទួល​បាន​ប្រជាប្រិយភាព​​តាំង​ពី​សតវត្សរ៍​ទី ១៦​មក​ម្ល៉េះ។

៩. ពូជ​ចៀម​ច្រមុះ​ខ្មៅ Valais

ពូជ​ចៀម​នេះ​មាន​ដើម​​កំណើត​​ពី​តំបន់ Valais ប្រទេស​ស្វីស ហើយ​គេ​ចិញ្ចឹម​សម្រាប់​យក​រោម​ដ៏​​ក្រាស់​ និង​ស្រស់​ស្អាត​របស់​វា។ ​គេ​ចូល​ចិត្ត​ចិញ្ចឹម​វា​នៅ​តាម​ជើង​ភ្នំ ព្រោះ​សំបូរ​ស្មៅ។

៨. ពូជ​មាន់ Silkie

មាន់ Silkie ជា​ប្រភេទ​សត្វ​ដ៏​ស្រស់​ស្អាត​មួយ​ទៀត​នៅ​លើ​លោក។ វា​មាន​​រោម​​ខ្លួន​ក្រាស់​ និង​រោម​ដុះ​លើ​ក្បាល​បាំង​ភ្នែក​ស្ទើរ​ជិត។ ជា​ធម្មតា​មាន់​មាន​ម្រាម​ជើង ៤ តែ​ពូជ​​មាន់​នេះ​មាន​ដល់​ទៅ ៥។

៧. ពូជ​ចៀម​ Racka

ចៀម​នេះ​មាន​ដើម​​កំណើត​ចេញ​ពី​ប្រទេស​ហុងគ្រី ល្បី​មាន​រោម​ត្រឹម​ក​រួញក្រាស់​ៗ យ៉ាង​ស្អាត អម​​ជាមួយ​ស្នែង​រមួល​គួរ​ឲ្យ​ទាក់ទាញ។​

៦. ពូជ​សេះ ​Gypsy

សេះ​នេះ​មាន​ដុះ​រោម​តាម​ជើង​ទាំង​បួន កន្ទុយ​រោម​ក្រាស់​វែង និង​​សក់​ក្បាល​របស់​វា​​រឹត​តែ​ស្អាត​ខ្លាំង​ណាស់។​

៥. ពូជ​ជ្រូក Hairy Guinea

កូន​ជ្រូក​រាង​ដូច​ទន្សាយ​នេះ​មាន​រោម​​ស្រឡូន​​វែង​ៗ​​ក្រាស់ និង​គួរ​ឲ្យ​ទាក់​ទាញ​​ជាមួយ​ទឹក​មុខ​ស្លូត​បូត។​ វា​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​ច្រើន​​នៅ​អាហ្វ្រិក​ខាង​ត្បូង​។ អាយុ​​រស់​នៅ​​ជា​មធ្យម​​ប្រមាណ ៤​ឆ្នាំ។

៤. ឆ្មា​ព្រៃ​ន័រវែស

ឆ្មា​នេះ​មាន​រោម​ក្រាស់​វែង​ៗ ​អាច​​ការពារ​អាកាសធាតុ​ត្រជាក់​បាន​យ៉ាង​ល្អ។ វា​រស់​នៅ​ក្នុង​ព្រៃ​ប្រទេស​​ន័រវែស។

៣. ពូជ​សុនខ Komondor

សុនខ​នេះ​មាន​ភាព​​វ័យ​ឆ្លាត​ និង​ការ​ពារ​ម្ចាស់​​របស់​វា​ខ្លាំង​ណាស់​។ រោម​របស់​វា​​កណ្ដាញ់​ចូល​គ្នា​​បង្កើត​បាន​ជា​សរសៃ​​ធំ​​ៗ​ដូច​គេ​ក្រង​គួរ​ឲ្យ​ទាក់​ទាញ។ ​ទម្រាំ​​បាន​​រោម​ស្រស់​ស្អាត​បែប​នេះ​​វា​ត្រូវ​ចំណាយ​​ពេល​រហូត​​ដល់ ៥ឆ្នាំ។

២. ពូជ​គោ Highland

​គោ​នេះ​មាន​រោម​ក្រាស់​វែង​ពេញ​ដង​ខ្លួន​ រហូត​គ្រប​ភ្នែក​ស្ទើរ​ជិត​​ទៀត​ផង។ វា​ជា​ពូជ​គោ​កើត​​នៅ​​ប្រទេស​ហូឡង់។

១. ពូជ​សុនខ Lhasa Apso

​សុនខ​នេះ​​មាន​ដើម​កំណើត​ចេញ​ពី​តំបន់​ទីបេ ប្រទេស​ចិន។ វា​ត្រូវ​បាន​គេ​​ទទួល​ស្គាល់​ថា​មាន​ភាព​ទាក់​ទាញ​ និង​ស្រស់​ស្អាត​ខ្លាំង​ ហើយ​ចូល​ចិត្ត​ប្រលែង​លេង​ជាមួយ​មនុស្ស​ទៀត​ផង៕

ប្រភព៖ Teninsider   ប្រែ​សម្រួល៖ ឡេង ភារុណ