ឈប់យល់ខុសទៅ អ្នក​ប្រើ​ iPhone រាល់ថ្ងៃ

  • 2017-09-08 22:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់ iPhone មាន​អាថ៌កំបាំង​និង​តិចនិក​ជា​ច្រើន ដែល​អាច​ឲ្យ​យើង​ប្រើ​កាន់​តែ​ទូលំទូលាយ​និង​មាន​ភាព​រហ័ស។ ប៉ុន្តែ​ចំពោះ​រឿង​ទាំង ៣​នេះ មិន​សុទ្ធ​តែ​ត្រឹមត្រូវ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​រឿង​ខ្លះ​បាន​បន្ថែម​ផល​ប៉ះពាល់​ដល់​អ្នក និង​ខ្លះ​ទៀត​អ្នក​អាច​ធ្វើ​បាន​ដោយ​មាន​សុវត្ថិភាព​ទាំង​ស្រុង។​

១.សាក​ថ្ម​មួយ​យប់​ពេញ​អាច​បង្ក​គ្រោះថ្នាក់

ការ​គិត​បែប​នេះ គឺ​ខុស​ទាំង​ស្រុង។ តាម​ពិត​ទៅ​ការ​សាក​ថ្ម​ចោល​មួយ​យប់​ពេញ មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ឡើយ ដរាប​ណា​គេ​បាន​អនុវត្ត​នូវ​គន្លឹះ​ត្រឹមត្រូវ។ iPhone បំពាក់​នូវ​ថ្ម Li-ion ដែល​មាន​បច្ចេកវិទ្យា​ផ្ដាច់​ចរន្ត​ស្វ័យប្រវត្តិ រាល់​ពេល​ថាមពល​ឡើង​ពេញ ១០០ ភាគរយ។ សំខាន់​លើ​កម្ដៅ​នៃ​ឧបករណ៍​និង​ទីតាំង​ជុំវិញ បើ​ថ្ម​នោះ​មិន​ខូច​មិន​ឡើង​កម្ដៅ​ខ្លាំង ហើយ​គេ​មិន​បាន​ដាក់​សាក​នៅ​ក្រោម​ពូក​ឬ​ភួយ​ដែល​បង្ក​ឲ្យ​ហប់ នោះ​វា​មិន​បង្ក​បញ្ហា​អ្វី​ទាំង​អស់។​

២.គួរ​ប្រើ​ឲ្យ​ជិត​អស់​ថ្ម​រលីង សឹម​សាក

ការ​លើក​ឡើង​នេះ មិន​មែន​ជា​មតិ​ត្រឹមត្រូវ​ឡើយ។ ពពួក​ថ្ម Li-ion សម័យ​ទំនើប មិន​ចាំ​បាច់​ទាល់​តែ​ប្រើ​ដល់​ជិត​អស់​ថ្ម​រលីង​ហើយ​សាក​នោះ​ឡើយ។ ពេល​ខ្លះ​អ្នក​ប្រើ​សល់ ៤០ ឬ ៥០ ភាគរយ​ក៏​អាច​យក​ទៅ​សាក​បាន​ដូច​គ្នា ដោយ​ឡែក​វា​ពុំ​បាន​ធ្វើ​ឲ្យ​ស្មាតហ្វូន​ថ្ម​មិន​សូវ​កាន់​អ្វី​នោះ​ទេ។ រឿង​ដែល​សំខាន់​ជៀសវាង​ការ​ទុក​ចោល​រហូត​ដល់​អស់​ថ្ម​រលីង នោះ​ទើប​ជា​បញ្ហា​ធំ។

៣.អង្ករ​អាច​ជួយ​ទូរសព្ទ​ធ្លាក់​ទឹក​បាន

គេ​ជឿ​ថា​ទូរសព្ទ​មិន​ថា​ iPhone ពេល​ធ្លាក់​ចូល​ទឹក ត្រូវ​យក​ទៅ​ត្រាំ​ក្នុង​ធុង​អង្ករ។ ទទួល​ស្គាល់​មួយ​ផ្នែក​តូច​គឺ​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​មួយ​ផ្នែក​ធំ​ផ្សេង​ទៀត វា​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​យ៉ាប់​យឺន​ទៅ​វិញ។ ខណៈ​គ្រាប់​ធញ្ញជាតិ​ទាំង​នោះ បាន​ផ្ទុក​ទៅ​ដោយ​សំណល់ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ជ្រាប​ចូល​ទៅ​ក្នុង​ស្មាតហ្វូន។ ម្ល៉ោះ​ហើយ​ការ​ណែនាំ​ល្អ​បំផុត គួរ​យក​ទៅ​ឲ្យ​ជាង បើ​គិត​ថា​ខូចខាត​ខ្លាំង ឬ​យក​ទៅ​ហាល​នៅ​ទីតាំង​ក្ដៅ ដូច​ជា​លើ​ធ្នើរ​និង​លើ​តុ​ជា​ដើម។

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី