នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe ថា​ចង់​ល្បង​ក្បាច់គុន​យូដូ​ជាមួយ​ ពូទីន

  • 2017-09-09 06:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី​ ហ្វ្លាឌីមៀរ ពូទីន, នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ីន​ហ្សូ ​អាបេ និង​ ប្រធានាធិបតី​ម៉ុងហ្គោល ​លោក Khaltmaa Battulga បាន​ឆ្លៀត​ឱកាស​ពី​វេទិកា​សេដ្ឋកិច្ច​បូព៌ា​​ ដើម្បី​ទៅ​ទស្សនា​ការ​ប្រកួត​យូដូ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN ម្សិល​មិញ។

ពូទីន​ជា​ម្ចាស់​ខ្សែ​ក្រ​វ៉ាត់​ខ្មៅ​យូដូ ខណៈ​ដែល ប្រធានាធិបតី​ម៉ុងហ្គោល អតីត​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ ប្រដាល់​ពិភពលោក​ World Cup Wrestling Champion ឆ្នាំ​១៩៨៩។

ថ្លែង​ទៅ​កាន់​អ្នក​កាសែត លោក​ ស៊ីន​ហ្សូ អាបេ និយាយ​ថា ចង់​សាក​ល្បង​យូដូ​ជាមួយ​ប្រធានាធិបតី ពូទីន។ ប៉ុន្តែ​ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ថា អាបេ គ្រាន់​​តែ​និយាយ​លេង​​ក្នុង​ន័យ​ចំអន់​ ពូទីន​ ដែល​ជា​មេ​ដឹក​នាំ​ពិភពលោក​មួយ​រូប ស្រលាញ់​ជោគ​ជាំ​កីឡា​យូដូ​នេះ​ឬ​យ៉ាង​ណា​ទេ។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​រុស្ស៊ី ជា​រឿយ​ៗ​តែង​បង្អួត​សាច់ដុំ និង រាងកាយ​ដ៏​មាំមួន​របស់​ខ្លួន​ទៅកាន់​ពិភពលោក ពិសេស​​ថ្ងៃ​សម្រាក​លំហែ​ ដូចជា​ការ​ជិះ​សេះ​លែង​ខ្លួន​ទទេ​ជាដើម៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខ លាងហ៊ត​​​​

អត្ថបទថ្មី