មិន​ធម្មតា​! គំនូរ​កូន​ប្រុស​ពៅ​នាយ ក្រឹម ដាក់​លក់​ និង​ដេញ​ថ្លៃ​បាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​

  • 2017-09-11 07:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​ទេពកោសល្យ​​ និង​ដុង​ផ្នែក​គូ​រគំនូរ​​តាំង​ពី​នៅ​តូច​ កូន​ប្រុស​ពៅ​នាយ​ ក្រឹម លោក អ៊ូ រ៉ាត់​មុន្នី​​ ហៅ ដាញ៉ែល ​បាន​បញ្ចេញ​លក់​ផ្ទាំង​គំនូរ​របស់​ខ្លួន​ និង​ដាក់​ដេញ​ថ្លៃ​​បាន​តម្លៃ​រាប់​ពាន់​ដុល្លារ​។

ដាញ៉ែល​ បាន​ប្រាប់​ Sabay ថា​ ​សព្វ​ថ្ងៃ​នេះ​ផ្ទាំង​គំនូរ​​ជា​ច្រើន​សន្លឹក​របស់​ខ្លួន​បាន​ដាក់​លក់​ និង​ដេញ​ថ្លៃ​​​ ព្រម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ​។ ក្នុង​ការ​ដេញ​ថ្លៃ​វិញ​ក្នុង​១​ផ្ទាំង​គំនូរ​ បើក​ការ​ដេញ​ថ្លៃ​ចាប់​ពី​ ៥០០ ដុល្លារ​ រហូត​ឈាន​ដល់​ ៣០០០ ពាន់​ដុល្លារ​អាមេរិក​ក៏​មាន​ដែរ​។

“បើ​និយាយ​​ពី​ការ​លក់​វិញ​ក្នុង​មួយ​ផ្ទាំង​ ខ្ញុំ​លក់​ក្នុង​តម្លៃ​៥០០ ដុល្លារ​អាមេរិក​បង​ ហើយ​ថវិកា​ដែល​បាន​មក​ពី​​ការ​លក់​ និង​ដេញ​ថ្លៃ​​ផ្ទាំង​គំនូរ​ទាំង​អស់​ហ្នឹង​គឺ​ខ្ញុំ​យក​ទៅ​ជួយ​ក្មេង​ៗ​ដែល​ពួក​គាត់​ នៅ​មណ្ឌល​កំព្រា​"។ កូន​ប្រុស​ពៅ​នាយ ក្រឹម បញ្ជាក់​។

ដាញ៉ែល​ បន្ត​ថា​ ខ្លួន​បាន​ស្រឡាញ់​សិល្បៈ​ផ្នែក​គំនូរ​នេះ​តាំង​ពី​អាយុ​ ៧ ទៅ​ ៨​ ឆ្នាំ​អំឡុង​ពេល​នៅ​ជ្រក​កោន​លើ​ទឹក​ដី​មហា​អំណាច​ ដូណាល់ ត្រាំ​ មក​ម្ល៉េះ​។ ហេតុ​ដូច្នេះ​ទើប​សម្រេច​ចិត្ត​ រៀន​ផ្នែក​គំនូរ​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​នៅ​សាលា​ Northbridge ​ដោយ​មិន​បាន​បន្ត​​ទៅ​ថ្នាក់​មហា​វិទ្យាល័យ​បន្ថែម​ទៀត​ឡើយ​។​

​ គំនូរ​មួយ​ផ្ទាំង​កូន​ប្រុស​ពៅ​ នាយ ក្រឹម ​ត្រូវ​​ចំណាយ​ពេល​​​យ៉ាង​ហោច​ណាស់​ ២ ទៅ​ ៣ម៉ោង​​ក្នុង​ការ​គូរ​ តែ​ពេល​ខ្លះ​អាស្រ័យ​ទៅ​តាម​ផ្ទាំង​គំនូរ​ដែរ​។ ដាញ៉ែល​ ចាប់​ផ្ដើម​ប្រលូក​ផ្នែក​គូ​គំនូរ​នេះ​ពេញ​ទី​ខណៈ​ពេល​រូប​លោក​នៅ​អាយុ​១៦ ឆ្នាំ​​ជា​វ័យ​កំពុង​សិក្សា​ថ្នាក់​ទី​៩ នៅ​សាលា​ Northbridge ៕​​

ខាង​ក្រោម​នេះ​គំនូរ​ដាក់​លក់ និង​ដេញ​ថ្លៃ​​បាន​តម្លៃ​ចាប់​ពី​ ៥០០ ដុល្លារ​រហូត​ដល់​ ៣០០០ ដុល្លារ​អាមេរិក​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី