ត្រៀម​ខ្លួន​ឲ្យ​ហើយ​! ​អ្នក​ជាប់​និទ្ទេស Aទាំង​៤២៤​នាក់​ត្រូវ​ទៅ​វិមាន​សន្តិភាព​

  • 2017-09-11 08:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​ទទួល​បាន​និទ្ទេស​A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ ទាំង​៤២៤​នាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​ក្នុង​ពេល​ខាងមុខ ព្រម​ទាំង​បាន​ទទួល​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង។ បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​របស់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។

សូម​ជម្រាប​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៧​នេះ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​A មាន​ចំនួន ៤២៤នាក់ និទ្ទេស​B ចំនួន​ ២ ៤៦៤នាក់ និទ្ទេស​C ចំនួន​ ៥ ០០០នាក់ និទ្ទេស​ D ចំនួន​ ៩ ១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦ ៦៥៧នាក់៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី