Ronaldo ត្រឡប់មកវិញស៊ុត២គ្រាប់ជួយ Real ឈ្នះ APOEL ៣-០

  • 2017-09-13 23:01:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតបើកឆាកពូល H កាលពីយប់មិញ Real Madrid បានយកឈ្នះ Apoel ស្រួលៗ ៣ទល់នឹង០។

ក្រោមក្រសែភ្នែកទស្សនិកជនជាច្រើនម៉ឺននាក់នៅកីឡដ្ឋាន Santiago Bernabeu ម្ចាស់ផ្ទះបាននាំមុខមួយគ្រាប់មុនជាថ្វីជើងរបស់តារាឆ្នើម Cristiano Ronaldo នៅនាទី១២ មុនពេលដែលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបន្ថែមមួយគ្រាប់ទៀតជាការទាត់បាល់ប៉េណាល់ទីនៅនាទី ៥១ ក្នុងវគ្គទីពីរ។

នៅនាទី ៦១ ខ្សែការពារ Sergio Ramos បានទាត់បកក្រោយបញ្ចូលទីគ្រាប់ទីបីឲ្យ Real Madrid បានយ៉ាងល្អធ្វើឲ្យក្រុមលោក Zidane បាន៣ពិន្ទុពីការប្រកួតនេះហើយឡើងទៅកាន់កំពូលតារាងពូល H៕

អត្ថបទ៖ វីរ៉ុត

អត្ថបទថ្មី