Coutinho ចូលលេងយប់មិញជារឿងមិនល្អបើ Barca ទិញគេបាននៅខែមករា
- 2017-09-14 02:10:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Coutinho ចូលលេងយប់មិញជារឿងមិនល្អបើ Barca ទិញគេបាននៅខែមករា
ចន្លោះមិនឃើញ
Philippe Coutinho បានងើបពីកៅអីបម្រុងហើយប្ដូរចូលនៅនាទី៧៦ក្នុងការប្រកួត UEFA Champions League ដែល Liverpool ស្មើគ្នា ២-២ ជាមួយ Sevilla។
អវត្តមានរបស់ខ្សែបម្រើប្រេស៊ីលនៅ Champions League ជាមួយ Liverpool កាលពីយប់មិញជារឿងមិនល្អសម្រាប់ Barcelona ព្រោះក្នុងករណី Barcelona ទិញ Coutinho បាននៅខែមករាក៏រូបគេមិនអាចលេងពាន Champions League បានដែរ ពោលគឺត្រូវរង់ចាំរហូតដល់រដូវកាលក្រោយ។
ក្រុមលោក Ernesto Valverde បានដាក់សំណើជាច្រើនដងកាលពីអំឡុងទីផ្សារដោះដូរបើកទ្វារ ដើម្បីយកតារាឆ្នើមវ័យ២៥ឆ្នាំទៅកាន់ទឹកដី Nou Camp តែភាគី Liverpool បានច្រានចោលទាំងអស់។ Coutinho នៅមិនទាន់បានបង្ហាញខ្លួនជម្រើសដំបូងជាមួយ Liverpool នៅពាន Premier League នៅឡើយទេ៕