កម្ពុជា​នឹងមាន​អ៊ីនធឺណិត​ប្រើប្រាស់​១០០​ភាគរយ​ នៅតាម​ទីប្រជុំជន​ក្នុង​ឆ្នាំ​២០២០ ​

  • 2017-09-16 06:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​(​ភ្នំពេញ​) ៖ កម្ពុជា​នឹងមាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់​១០០% នៅ​តំបន់​ប្រជុំជន និង​៧០% នៅ​តំបន់​ជនបទ​នា​ឆ្នាំ​២០២០​។ នេះ​បើតាម​ការ​អះ​អារ​របស់​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា រៀបចំ​ដោយ​ក្រុមហ៊ុន​អេ​ដូ​ត​កូ (Edotco)​កាលពីពេលថ្មីៗនេះ​ថា​មហិច្ឆតា​របស់​កម្ពុជា ក្នុង​ការតភ្ជាប់​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឌីជីថល នៅត្រឹម​ឆ្នាំ​២០២០ ហើយ​បានទទួល​ស្គា​ល់ពី​តួនាទី​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន នៃ​ភាពជា​ដៃគូ​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ក្នុងការ​សម្រេចបាន​នូវ​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​វិស័យ ICT​។​

​ កិច្ចប្រជុំ​កំពូល​នេះ ជាការ​ជួបជុំ​ផ្លាស់ប្ដូរ​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​មតិយោបល់​រវាង​ម​ន្រី្ត​ជាន់ខ្ពស់ និង​តួអង្គ​សំខាន់ៗ ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ ដោយ​វា​បាន​បង្កើត​ឲ្យ​មាន​ជាការ​ពិភាក្សាគ្នា ដើម្បី​រិះរក​វិធីសាស្ត្រ​យ៉ាង សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ ICT នៃ​របស់​កម្ពុជា​។

​ ​លោក​រដ្ឋ​ម​ន្រី្ត​បាន​បន្ថែមថា តាមរយៈ​គំនិត​ផ្ដួចផ្ដើម​របស់ អេ ដូ​ត កូ ក្នុងការ​នាំមក​នូវ​ការតភ្ជាប់​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ វា​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់ ពី​ការគាំទ្រ​ចំពោះ​ចក្ខុវិស័យ ICT របស់​ប្រទេស​កម្ពុជា​៕

ប្រភព៖ rasmeinews

អត្ថបទពេញនិយម