អ្នក​​តម្រង់​ជួរ​ចាំ​ទិញ​ iPhone រាល់ឆ្នាំ​មាន​ខ្ទង់រយ តែឆ្នាំ​នេះ​មាន​ត្រឹម​ ៣០ នាក់​

  • 2017-09-23 03:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំនៀមទម្លាប់​រៀង​រាល់​ឆ្នាំ​អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone ជំនាន់​ថ្មី​នៅ​ Apple Store ប្រចាំ​ទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី​មាន​ដល់​ខ្ទង់​រយ​នាក់។ ប៉ុន្តែ​ឆ្នាំ​នេះ​ ចំនួន​​អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ iPhone 8/8 Plus មាន​​ចំនួន​តិច​មិន​គួរ​ឲ្យ​ជឿ​ដោយ​មាន​តែ​ ៣០ នាក់​ប៉ុណ្ណោះ។

Mazen Kourouche

​​​​ត្បិត​ថា​អ្នក​តម្រង់​ជួរ​ឆ្នាំ​នេះ​មាន​តិច​មែន ប៉ុន្តែ​​ទឹក​ចិត្ត​ខ្មួលខ្មាញ់​​របស់​អ្នក​តម្រង់​ជួរ​នៅ​តែ​ដូច​ឆ្នាំ​មុនៗ​ដែរ។ Mazen Kourouche ជា​​អតិថិជនដែលទិញ iPhone 8 ​បាន​មុន​គេ ឲ្យ​ដឹង​ថា​ខ្លួន​បាន​មក​​​ឈរ​ចាំ​អស់​រយៈ​ ១១ ថ្ងៃ​មក​ហើយ​ នៅ​ហាង​ Apple Store ​នា​​ទីក្រុង​ស៊ីដនី​នេះ។

គួរ​ឲ្យ​ដឹង​ថា​ការ​​​ថយ​ចុះ​ចំនួន​អ្នក​តម្រង់​ជួរ​នេះ​ក៏​អាច​មក iPhone 8/8 Plus ​​មិន​ខុស​ប្លែក​ពី iPhone 7/7 Plus ខ្លាំង​ណាស់​ណា ហេតុ​នេះ​មិន​ជា​បាន​​ទាក់​ចិត្ត​អ្នក​គាំទ្រ​ប៉ុន្មាន​ឡើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ទន្ទឹង​រង់ចាំ​ជា​ខ្លាំង​នោះ​គឺ​ iPhone X ទៅ​វិញ​ទេ ដែល​មាន​បំពាក់​មុខងារ​ពិសេសៗ​ជា​ច្រើន​ មិន​ធ្លាប់​មាន​លើ​ iPhone ដទៃ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង