ក្ដៅៗ​ Kylie Jenner មិន​ទាន់​មាន​ប្ដី​ តែ​មាន​ផ្ទៃ​ពោះ​នៅ​អាយុ​ក្មេង​ល្ហក់

  • 2017-09-23 06:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​សារព័ត៌មាន CNN បាន​ចេញ​ផ្សាយ​ថា​តារា​ម៉ូដែល​​​ Kylie Jenner កំពុង​មាន​ផ្ទៃ​ពោះ​ បើ​តាម​ប្រភព​ជិត​ដិត​នឹង​គ្រួសារ​នាង​បាន​បង្ហើប។

​Kylie Jenner គិត​មក​ដល់​ពេល​នេះ​មាន​អាយុ​ត្រឹម​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ។ សព្វ​ថ្ងៃ​នាង​កំពុង​ទាក់​ទង​គ្នា​ជាមួយ​តារា​រ៉េប Travis Scott ពួក​គេ​ទាំង​២​បាន​ទាក់ទង​គ្នា​តាំង​ពី​ខែ​ ឧសភា មក​ម្ល៉េះ។ ​តារា​ម៉ូដែល​ខាង​លើ​ធ្លាប់​បាន​លើក​ឡើង​ថា​នាង​ស្រលាញ់​នឹង​ចូល​ចិត្ត​ក្មេងៗ​ជា​ទូទៅ​នាង​តែង​តែ​ចំណាយ​ពេល​វេលា​ជាមួយ​ក្មួយ​ៗ​របស់​នាង​ផង​ដែរ។ កូន​ដំបូង​របស់​នាង​នេះ​អាច​ជានឹងកូន​ស្រី បើតាមសង្សារនាងបញ្ជាក់ទៅកាន់សារព័ត៌មាន TMZ។

ម៉ូដែល ​Kylie Jenner និង Travis Scott

នៅក្នុង​កម្មវិធី​ “Keeping Up With the Kardashians" របស់ E! នាង​ក៏​ធ្លាប់​និយាយ​ដែរ​ថា​ នាង​ចង់​បាន​កូន​ចំនួន​២​នាក់ តែ​មិន​ចាំ​ដល់​អាយុ​៣០​ ដូច​ដែល​ម្ដាយ​នាង​បាន​ណែនាំ​នោះ​ទេ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ Samedy