អតីតមិត្តប្រុសរបស់ Kylie Jenner ថា នាងកំពុងពរពោះកូនរបស់ខ្លួន
- 2017-09-24 07:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមិត្តប្រុសរបស់ Kylie Jenner ថា នាងកំពុងពរពោះកូនរបស់ខ្លួន
ចន្លោះមិនឃើញ
រឿងរ៉ាវដែលតារាម៉ូដែល Kylie Jenner មានផ្ទៃពោះក្នុងវ័យ២០ឆ្នាំ បានធ្វើឲ្យកក្រើកពាសពេញបណ្ដាញអ៊ីនធឺណិតកាលពីម្សិលមិញ ដោយធ្លាយចេញពាក្យចចាមអារ៉ាមថា ទារកក្នុងផ្ទៃនោះ គឺជាកូនរបស់នាង និងតារារ៉េប Travis Scott។
ក្រោយពីមានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានផ្សព្វផ្សាយស្ទើរពាសពេញបណ្ដាញសង្គមហើយ ស្រាប់តែអតីតមិត្តប្រុសរបស់ Kylie លោក Tyga បានបង្ហោះចែករំលែកព័ត៌មាន Kylie នេះលើគណនី Snapchat ព្រមទាំងសរសេរថា៖ "នោះគឺជាកូនរបស់ខ្ញុំ"។
ទោះមានការលើកឡើងពីអតីតសង្សារយ៉ាងនេះក្តី កូនស្រីពៅត្រកូល Jenner ត្រូវបានប្រភពជិតស្និទ្ធទម្លាយថា នាងមានទម្ងន់រយៈពេល៤ខែហើយ ពោល គឺក្រោយពេលដែលរូបនាងបានចែកផ្លូវជាមួយ Tyga កាលពីប្រមាណ៥ខែមុន។ បន្ទាប់មកទើបនាងចាប់ផ្ដើមទាក់ទាក់ទងជាមួយ Travis ដែលជាគូស្នេហ៍បច្ចុប្បន្ន។
មកដល់ពេលនេះ មិនទាន់មានការបកស្រាយណាច្បាស់លាស់ណាមួយពីសាមីខ្លួន ឬសមាជិកគ្រួសារនៅឡើយទេជុំវិញការមានផ្ទៃពោះទាំងមិនទាន់រៀបការរបស់ Kylie។ សូម្បីតែអ្នកស្រី Kris Jenner ដែលត្រូវម្ដាយរបស់នាង ក៏បានបដិសេធមិនឆ្លើយតបអ្វីអស់ជុំវិញបញ្ហាខាងលើ នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធី Milan Fashion Week៕