មក​យល់​ច្បាស់​ពី​ ​Depth of field​ ​ឬ​គេ​និយម​ហៅ​ថា​ ​ថត​ច្បាស់​មុខ​ ​ព្រាល​ក្រោយ

  • 2017-09-26 02:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​យល់ដឹង​ពី​ដំណើរការ​របស់​ ​Aperture, focal length និង​ Focus​ ​ធ្វើការ​ជាមួយ​គ្នា​ ​គឺ​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​ Depth of field ហើយ​គ្រប់គ្រង​លើ​អ្វី​ដែល​បង្ហាញ​បាន​ច្បាស់​ល្អ​ក្នុង​រូបភាព​របស់​អ្នក​ ដែល​វា​នឹង​ផ្ដល់​ឲ្យ​អ្នក​ថតរូប​កាន់តែ​មាន​ទំនុក​ចិត្ត​លើ​ស្នាដៃ​របស់​ខ្លួន​។

រូបតំណាង

កាមេរ៉ា​អាច​គ្រាន់​តែ​ Focus នូវ​ Lens របស់​វា​នៅ​លើ​ចំណុច​តែ​មួយ​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​នឹង​មាន​តំបន់​លាត​សន្ធឹង​ខាងមុខ​ និង​ខាងក្រោយ ចំណុច​ Focus នេះ ដែល​នៅ​តែ​បង្ហាញ​បាន​ច្បាស់​។ តំបន់​នេះ​ហៅថា​ Depth of field។​ វា​មិន​មាន​ចម្ងាយ​ Fixed (តម្លៃ​មិន​ប្រែប្រួល​) នោះ​ទេ​ ដែល​វា​ផ្លាស់ប្ដូរ​ទំហំ​ ហើយ​អាច​ជា​ រាក់​ (បង្ហាញ​តំបន់​តូច​បាន​ច្បាស់​) ឬ​ ជ្រៅ​ (បង្ហាញ​តំបន់​ច្រើន​បាន​ច្បាស់​) ដោយសារ​ Depth of field មាន​ឥទ្ធិពល​ទាំង​នៅ​លើ ​គុណភាព​សោភណភាព​ និង​បច្ចេកទេស​របស់​រូបភាព​។ **ឧទាហរណ៍៖** ពេល​អ្នក​ថតរូប​ទេសភាព​ ដែល​ជា​កន្លែង​ត្រូវ​ថត​ភាព​លម្អិត​ពី​ផ្ទៃ​ខាងមុខ​ដោយ​មាន​លក្ខណៈ​ផ្ដេក​។ សម្រាប់​ពេល​ដទៃ​ទៀត​ Depth of field រាក់​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ ដែល​វា​អាច​ឲ្យ​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល​ និង​ផ្ទៃ​ខាងមុខ​ច្បាស់​ល្អ​។

តើ​កន្លែង​ណា​ដែល​អ្នក​អាច​ស្វែងរក​នូវ​ Depth of field control លើ​កាមេរ៉ា​?

កាមេរ៉ា​ឌីជីថល​ជា​ច្រើន​មាន​នូវ​ប៊ូតុង​ ​Depth of field preview នៅ​ក្បែរ​នឹង​កន្លែង​ភ្ជាប់ Lens ឬ​អ្នក​អាច​កំណត់​នូវ​មុខងារ​ដូចគ្នា​ទៅ​នឹង​ប៊ូតុង​ណា​មួយ​ក្នុង​ចំណោម​ប៊ូតុង​ផ្សេង​ទៀត​។ ទោះ​បី​ជា​យ៉ាង​ណា នេះ​មិន​មាន​ឥទ្ធិពល​លើ Depth of field នោះ​ទេ​។ រូបភាព​ដែល​អ្នក​ឃើញ​ជា​ធម្មតា​តាម​រយៈ​ ​Viewfinder ឬ លើ​អេក្រង់ Live view ត្រូវ​បាន​បង្ហាញ​នៅ​កម្រិត​ធំ​បំផុត ឬ ទូលាយ​បំផុត នៃ Aperture របស់ Lens។

Aperture ដែល​អ្នក​កំណត់​ដោយ Dial លើ​តួ​កាមេរ៉ា​នឹង​គ្រាន់​តែ​កំណត់​ពេល​អ្នក​ថតរូប​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា ការ​ចុច​នូវ​ប៊ូតុង Depth of field preview អាច​ឲ្យ​អ្នក​ពិនិត្យ​មើល​នូវ​ទិដ្ឋភាព​នៅ​កម្រិត Aperture ណា​មួយ ដូច្នេះ​អ្នក​អាច​កំណត់​នូវ​តំបន់​ដែល​លេច​ឡើង​ច្បាស់​។ វា​មាន​នូវ​វិធី​ជា​ច្រើន​ដើម្បី​គ្រប់គ្រង​លើ Depth of field ដែល​មាន ជម្រើស​នៃ Aperture, ចម្ងាយ​នៃ​ការ Focus និង ប្រភេទ​កាមេរ៉ា​។ សរុប​មក ការ​ប្រើប្រាស់​ ​Wider aperture និង​ចម្ងាយ​ក្នុង​ការ Focus កាន់​តែ​ជិត​នឹង​ធ្វើ​ឲ្យ Depth of field រាក់​។

យល់​ដឹង​ពី​ ​Wide aperture

Aperture ធំ​ទូលាយ​ទាក់ទង​ជាមួយ​នឹង​ចំនួន​ ​f-stop តូច​ដែល​មាន​លើ​កាមេរ៉ា​។ ដូច្នេះ Aperture នៃ f/2.8 គឺ​ធំ​ទូលាយ ខណៈ Aperture នៃ f/22 គឺ​តូច​។ ចម្ងាយ​ក្នុង​ការ​ ​Focus មាន​ឥទ្ធិពល​លើ​រូបភាព​ទាំង​មូល ជាមួយ​នឹង Aperture ធំ​ទូលាយ នឹង​ទទួល​បាន​នូវ Depth of field ច្រើន​ពេល ​Focus លើ Subject ពី​ចម្ងាយ ច្រើន​ជាង​ពេល Focus លើ Subject ដែល​នៅ​ជិត​នឹង Lens។ ទោះ​ជា​យ៉ាង​ណា ការ​ផ្លាស់ប្ដូរ​ចម្ងាយ​ក្នុង​ការ Focus ជា​វិធី​ដ៏​ល្អ​សម្រាប់​គ្រប់គ្រង​លើ Depth of field ដែល​វា​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស Setting នៃ Aperture។ ចំណុច​មួយ​សំខាន់​គួរ​យល់​ដឹង​គឺ ពេល​ផ្លាស់​ប្ដូរ​ពី Aperture ធំ ទៅ​តូច​អាច​ធ្វើ​ឲ្យ​រូបភាព​ព្រាល ប៉ុន្តែ​ជម្រើស​នៃ ​Aperture ត្រូវ​មាន​តុល្យភាព​ជាមួយ​នឹង Shutter speed និង ISO ដើម្បី​រក្សា​ឲ្យ Exposure ស្រប​គ្នា​។

អ្នក​អាច​ពិនិត្យ​មើល​លើ Exposure Triangle ដោយ Aperture ធំ អាច​ឲ្យ​ពន្លឺ​ចូល​ច្រើន ដូច្នេះ ​Shutter speed លឿន​អាច​ប្រើប្រាស់​ដើម្បី​បង្កក​នូវ​ចលនា​។ ការ​ប្តូរ​ទៅ Aperture តូច ហើយ​ចំនួន​ពន្លឺ​ឆ្លង​កាត់ Lens ត្រូវ​កាត់​បន្ថយ​។ ជា​លទ្ធផល Shutter speed ត្រូវ​តែ យឺត ប៉ុន្តែ​អាច​នឹង​មាន​បញ្ហា​ចំពោះ​រូបភាព​ពេល​កាមេរ៉ា​រង្គើ និង Subject មាន​ចលនា​។ ដូច្នេះ​អ្នក​អាច​បង្កើន ISO ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​នូវ Aperture តូច​ដើម្បី​បង្កើន Depth of field ហើយ​នឹង​ប្រើប្រាស់ Shutter speed លឿន​បាន​។

តើ​ប្រភេទ​កាមេរ៉ា​មាន​ឥទ្ធិពល​លើ​ Depth of field ដោយ​របៀប​ណា​?

វា​ជា​ទំហំ​នៃ Image sensor នៅ​ក្នុង​កាមេរ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​។ Sensor កាន់​តែ​ធំ Depth of field កាន់​តែ​រាក់ នៅ​កម្រិត Aperture ដែល​បាន​ផ្ដល់​ឲ្យ​។ នេះ​ដោយសារ​អ្នក​នឹង​ត្រូវការ​ប្រើប្រាស់ Focal length វែង ឬ​ដើរ​ទៅ​ជិត​នឹង Subject ដើម្បី​សម្រេច​បាន​ទំហំ​រូបភាព​ដូចគ្នា ដូច​ដែល​អ្នក​ទទួល​បាន​ពី​ការ​ប្រើប្រាស់​កាមេរ៉ា​ជាមួយ​នឹង Sensor តូច ហើយ​គួរ​ចងចាំ​ថា​ឥទ្ធិពល​ក្នុង​ការ Focus ជិត មាន​លើ Depth of field។ នេះ​ជា​ហេតុផល​ដែល​កាមេរ៉ា​ប្រភេទ Full-frame ផលិត​បាន Depth of field រាក់​បាន​ច្រើន​ជាង APS-C DSLR ឬ Compact system camera (CSC) នៅ​កម្រិត Focal length និង Aperture សមមូល​គ្នា​។

តើ​ពិត​ទេ​ដែល​ Lens វែង​ផលិត​បាន​ Depth of field រាក់​?

Focal length នៃ Lens  មាន​ឥទ្ធិពល​សំខាន់​លើ Depth of field ជាមួយ​នឹង Lens វែង ដោយ​ផលិត​បាន​លក្ខណៈ​ព្រាល​បាន​ច្រើន​។​ ​Lens 200mm ធ្វើការ Focus នៅ​កម្រិត ១២ ft នឹង​មាន Depth of field ស្ដើង បើ​ប្រៀបធៀប​នឹង Lens 20mm ធ្វើការ Focus នៅ​កម្រិត ១២ ft។ ទោះ​ជា​យ៉ាង​ណា ​ប្រសិនបើ Subject មាន​នូវ​សមាមាត្រ​នៃ Frame ដូចគ្នា នោះ Depth of field (តំបន់​ដែល​បង្ហាញ​ច្បាស់​) គឺ​ដូចគ្នា ទោះ​ជា​ថត​ជាមួយ​នឹង Wide-angle lens ឬ Telephoto។ អ្នក​ត្រូវ​តែ​ទៅ​ជិត​ជាមួយ​នឹង Wide lens ឬ​នៅ​ឆ្ងាយ​ជាមួយ​នឹង Telephoto lens ដើម្បី​រក្សា​នូវ​ទំហំ Subject ឲ្យ​ដូចគ្នា​។ ​ហេតុផល​ដែល​ ​Lens​ ​វែង​ផលិត​បាន​នូវ​ ​Depth of field រាក់​ជាង​ដោយសារ​ ​Angle of view (មុំ​នៃ​ទិដ្ឋភាព​) មាន​លក្ខណៈ​តូច​ចង្អៀត បើ​ប្រៀបធៀប​នឹង Wide lens នោះ Telephoto នឹង​បំពេញ​ ​Frame ជាមួយ​នឹង​តំបន់​នៃ​ផ្ទៃ​ខាងក្រោយ​តូច​ច្រើន​ជាង ដូច្នេះ​លក្ខណៈ​ព្រាល​ក៏​បង្ហាញ​ច្រើន​ផង​ដែរ​។ 

រូបតំណាង

របៀប​កំណត់​នូវ​ Depth of field ជា​ priority

មាន​ស្ថានភាព​បី​ដែល​អ្នក​គួរ​ពិនិត្យ​មើល​លើ Control នៃ​ការ Focus និង Depth of field។

  • Portraits

ពេល​អ្នក​ថតរូប​ភាព​លក្ខណៈ Portraits ការ​ថត​ឲ្យ​បាន​ល្អ​គឺ ព្យាយាម​ថត​នូវ​រូបភាព​នោះ​ដែល​ជា​កន្លែង​ផ្ទៃ​ខាងក្រោយ​ជា​របស់ Depth of field និង​ជា​លទ្ធផល​មាន​លក្ខណៈ​ព្រាល​។ Focal length វែង និង Wide aperture settings ជា​ជម្រើស​ដ៏​ល្អ ល្បី​បើ​ការ Focus ត្រូវ​មាន​ភាព​ត្រឹមត្រូវ​។

  • Landscapes

សម្រាប់​លក្ខណៈ​ច្បាស់​ពី​មុខ​ទៅ​ក្រោយ​ក្នុង​រូបភាព​ទេសភាព អ្នក​គួរ​ប្រើប្រាស់​ ​Focal length ខ្លី​ ​និង​ ​Aperture ប្រហែល​ជា​ ​f/16 ឬ​តូច​ជាង​នេះ ហើយ​ធ្វើការ Focus លើ ១ភាគ​បី​នៃ​ទិដ្ឋភាព​។ ដើម្បី​រក្សា​កាមេរ៉ា​ឲ្យ​នឹង​ល្អ​កំឡុង​ពេល​ប្រើប្រាស់ Exposure វែង អ្នក​គួរ​ប្រើប្រាស់ Tripod ឬ​បង្កើន ISO ជំនួស​វិញ​។

  • Close-ups

Depth of field បន្ថយ​ការ​ទៅ​ជិត​សម្រាប់​អ្នក​ធ្វើការ Focus ដូច្នេះ​ពេល​ថត Subject តូច ជម្រើស ​Aperture មាន​លក្ខណៈ​សំខាន់​ណាស់​។ សូម្បី​តែ Aperture តូច​បំផុត​ដែល​មាន​លើ Lens ប្រហែល​ជា​គ្រាន់​តែ​ផ្ដល់​នូវ Depth of filed ដោយ​កំណត់​ជា មីលីម៉ែត្រ ពេល Lens ត្រូវ​បាន​ប្រើប្រាស់​នៅ​ចម្ងាយ​ក្នុង​ការ Focus ជិត​បំផុត​ប៉ុណ្ណោះ​។

  • ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ​លើកាមេរ៉ា

អ្នក​អាច​ស្វែងយល់​ពី​ការ​ប្រើប្រាស់​លើ​មុខងារ Depth of field preview ដូច​ខាងក្រោម​៖

  • បើក​ដំណើរការ Live View

មុខងារ Depth of field preview របស់​កាមេរ៉ា DSLR អ្នក​អាច​ប្រើប្រាស់​សម្រាប់​ការ​ថត​ដោយ​ប្រើប្រាស់ Viewfinder ឬ Live view ប៉ុន្តែ​រូបភាព Live view ដែល​ធំ និង​ភ្លឺ​ជាង​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​វាយ​តម្លៃ​លើ​អ្វី​ដែល​ច្បាស់ និង​អ្វី​ដែល​ស្រទន់​ល្អ​។ ចំនុច​នេះ អ្នក​គួរ​ប្រើប្រាស់ Wide f/2.8 aperture។

  • ចុច​លើ​ DOF Preview

Depth of field preview control ជា​ធម្មតា​មាន​នៅ​ខាងមុខ​កាមេរ៉ា បន្ទាប់​នឹង​កន្លែង​ភ្ជាប់ Lens។ ចុច​ឲ្យ​ជាប់​នូវ​ប៊ូតុង​នេះ បន្ទាប់​មក​បង្វិល Control dial របស់​កាមេរ៉ា​ទៅ​តាម Aperture ដែល​មាន​លើ Lens។

  • Preview ហើយ​ថត​តែ​ម្ដង

រូបភាព​នឹង​ប្រែ​ជា​ងងឹត​ខ្លាំង ពេល​អ្នក​ជ្រើសរើស Aperture តូច ល្បី​បើ​ពន្លឺ​នៅ​ពី​ក្រោយ Live view លើ​អេក្រង់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​មើល​នូវ​ផល​ប៉ះពាល់​នៃ​រូបភាព​។ ពេល​អ្នក​ពេញ​ចិត្ត​នូវ Depth of field រួច Release (ប្រលែង​) ប៊ូតុង DOF preview ហើយ​ថតរូប​តែម្ដង​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techradar   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី