យុវជនភ្នំពេញក្រោន ចេញប្រកួតនៅក្រៅប្រទេសចុងឆ្នាំនេះ
- 2017-09-26 08:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនភ្នំពេញក្រោន ចេញប្រកួតនៅក្រៅប្រទេសចុងឆ្នាំនេះ
ចន្លោះមិនឃើញ
យុវជនរបស់ក្លឹបភ្នំពេញក្រោន នឹងត្រូវចូលរួមប្រកួតពានរង្វាន់ CP-Meiji Cup 2017 U14 International Champions Cup ដែលត្រូវធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនៅលើទឹកដីក្លឹប Buriram United ប្រទេសថៃ។
នៅក្នុងសន្និសីទសារព័ត៌មាននារាជធានីបាងកកកាលពីព្រឹកមិញនេះ គណៈកម្មការរៀបចំការប្រកួតបានធ្វើការចាប់ឆ្នោតបែងចែកពូលដោយនៅក្នុងនោះក្រុមភ្នំពេញក្រោនត្រូវស្ថិតនៅក្នុងពូល B ជាមួយក្រុម Bangkok United, ក្រុម Chonburi FC និងក្រុមយុវជនជម្រើសជាតិម៉ាឡេស៊ី ខណៈដែលនៅក្នុងពូល A មានដូចជាក្រុម Buriram United, ក្រុម Jubilo Iwata (ជប៉ុន) និងក្រុមជម្រើសជាតិឡាវ ៕