សាលាក្រុង​ប្រកាសឲ្យស្ថាប័នឯកជនរុះរើ​ខ្សែកាប្លិ៍ ​និង​ផ្ទាំងប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​នៅស្ពាន​ជ្រោយ​ចង្វារ​ចាស់​

  • 2017-09-26 10:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានចេញ​សេចក្ដីប្រកាស​ជូនដំណឹង​មុន​នេះ​បន្តិច​ ​ដល់​ប្រជាពលរដ្ឋ​ ​អង្គភាព​រដ្ឋ និង​ម្ចាស់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ​ដែលមាន​បណ្ដាញ​ខែ្សកាបិ៍​អាកាស​ ​បណ្ដាញ​ក្រោមដី និង​ផ្ទាំង​ប៉ាណូផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅចំណុច​ការដ្ឋាន​ជួស​ជុលស្ពាន​ជ្រោយចង្វារ​ ទី១ (ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន) ឲ្យ​រួសរាន់​ធ្វើការ​រុះរើ ​រំកិលចេញ​ឲ្យបាន​មុន​ថ្ងៃទី ២៩ ​ខែកញ្ញា ឆ្នាំ​ ២០១៧​។ ការ​ប្រកាស​នេះធ្វើ​ឡើង​ ដោយ​ហេតុថា​ការរៀបចំ​ជួសជុលស្ពាន​ជ្រោយចង្វារ​ចាស់ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ០១ ខែតុលា ​ខាងមុខ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម