Pique និយាយ​ទាំង​ទឹក​ភ្នែក​រឿង​ហិង្សា​នៅ Barcelona និង​ថា​អាច​ចេញ​ពី​ជម្រើស​ជាតិ

  • 2017-10-02 03:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gerard Pique បាន​និយាយ​​ដោយ​មាន​ទឹក​​ភ្នែក​ព្រិច​ៗ បន្ទាប់​ពី​ឃើញ​រូបភាព​ប៉ូលិស​​ប្រើ​អំពើ​ហិង្សា​​លើ​ប្រជាជន​ដែល​ព្យាយាម​បោះឆ្នោត​ធ្វើ​​ប្រជាមតិ​នៅ​តំបន់ Catalan កាល​ពី​​ម្សិលមិញ។ ​​

ចៅហ្វាយក្រុង​ក្នុង​​តំបន់​នេះ​បាន​និយាយ​ថា​មនុស្ស​ជាង​៤៦០​នាក់​បាន​រង​របួស​នៅ​ពេល​ប៉ូលិស​បង្ក្រាប​កុបកម្ម​បញ្ឈប់​មនុស្ស​ចូល​ទៅ​កាន់​ស្ថានីយ​បោះឆ្នោត​ក្នុង​ការ​ធ្វើ​ប្រជាមតិ ដោយ​ប្រកាស​ថា​ វា​ជា​អំពើ​ខុស​ច្បាប់។ ព្រោះ​តែ​បញ្ហា​ចលាចល​នេះ​ធ្វើ​ការ​​ការ​ប្រកួត​រវាង Barcelna និង  Las Palmas បង្ខំ​ចិត្ត​បិទ​ទ្វា​រមិន​ឲ្យ​អ្នក​ទស្សនា​ចូល។​

ទន្ទឹម​នឹង​នេះ Pique បាន​លើក​ឡើង​ថា លេង​ក្នុង​កីឡដ្ឋាន Nou Camp  គ្មាន​អ្នក​ទស្សនា​កាល​ពី​យប់មិញ គឺ​ជា​បទពិសោធន៍​ដ៏​អាក្រក់​ក្នុង​អាជីព​របស់​គេ។ និយាយ​មាន​ទឹក​ភ្នែក​តិច​ៗ​ ប្ដី​របស់  Shakira បាន​និយាយ​ថា៖ "វា​ពិត​ជា​ពិបាក​ក្នុង​ការ​លេង​ណាស់ ពេល​ដែល​គ្មាន​អ្នក​គាំទ្រ និង​មា​រឿង​កើត​ឡើង​នៅ​តំបន់ Catalan។ វា​ជា​បទពិសោធន៍​ដ៏​អាក្រក់​ក្នុង​អាជីព​ខ្ញុំ"។

កីឡាករ​វ័យ​៣០​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​គិត​ថា ខ្ញុំ​អាច​លេង​នៅ​ជម្រើស​ជាតិ​អេស្ប៉ាញ​ទៀត​បាន​​ព្រោះ​ខ្ញុំ​គិត​ថា​មាន​មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​ទាំង​ស្រុង​នូវ​ទង្វើ​ដែល​យើង​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​ ហើយ​មនុស្ស​ទាំង​អស់​ជឿ​លើ​លទ្ធិប្រជាធិបតេយ្យ។ ប្រសិន​ជា​​អ្នក​ចាត់ការ​ឬ​សមាគម​បាល់ទាត់​អេស្ប៉ាញ​គិត​ថា ខ្ញុំ​មាន​បញ្ហា ខ្ញុំ​អាច​ដើរ​ចេញ​​ពី​ជម្រើស​ជាតិ"៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី