ខ្មាន់កាំភ្លើងប្រើកាំភ្លើង១០ដើមបាញ់រះ រួចបាញ់​សម្លាប់ខ្លួន ពេលប៉ូលិស​ចូលបន្ទប់

  • 2017-10-03 01:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​មក​ទល់​ពេល​នេះ​អ្នក​​ស្លាប់​យ៉ាង​តិច ៥៩​នាក់ និង​របួស ៥២៧​នាក់​ ក្នុង​ការ​បាញ់​រះ​​មក​លើ​​អ្នក​ឈរ​មើល​ការ​ប្រគំតន្ត្រី​​នៅ​ទីក្រុង​ Las Vegas រដ្ឋ Nevada សហរដ្ឋ​អាមេរិក។

ខ្មាន់​កាំ​ភ្លើង​មាន​ឈ្មោះ Stephen Paddock ​អាយុ ៦៤​ឆ្នាំ ​ជា​អ្នក​រស់​នៅ​រដ្ឋ​ Nevada តែ​ម្ដង។ ​លោក​បាន​បាញ់​ប្រហារ​ពី​ជាន់​ទី ៣២ នៃ​សណ្ឋាគារ Mandalay Bay Hotel ​សំដៅ​អ្នក​មើល​តន្ត្រី​ជាង ២២ ០០០​នាក់។

លោក​បាន​បាញ់​សម្លាប់​​ខ្លួន​ ពេល​ក្រុម​ប៉ូលិស​ទម្លាយ​ចូល​បន្ទប់ និង​ឃើញ​កាំ​ភ្លើង ១០​ដើម​នៅ​ទី​នោះ។ ក្រុម​អ្នក​ស៊ើប​អង្កេត​បញ្ជាក់​ថា ​ខ្មាន់​កាំ​ភ្លើង​មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម​អន្តរជាតិ​ឡើយ ទោះ​បី​ជា​មាន​ការ​អះអាង​ពី​​ក្រុម​ភេរវក​រដ្ឋ​ឥស្លាម​ក៏​ដោយ។

តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រុក Nevada ស្គាល់​​ខ្មាន់​កាំ​ភ្លើង​ម្នាក់​​អះអាង​ថា លោក​ Paddock ជា​មនុស្ស​ញៀន​ល្បែង និង​​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ។​

ចំណែក​ប្រធានាធិបតី​ដូណាល់ ត្រាំ ​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា ​ជា​អំពើ​ស្មោកគ្រោក​ក្រៃ​លែង។ គួរ​បញ្ជាក់​ថា ហេតុ​ការណ៍​​បាញ់​ប្រហារ​សាហាវ​​បំផុត​​ក្នុង​ប្រវត្តិសា​ស្ត្រ​​អាមេរិក​នៅ​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​កើត​ឡើង​នា​យប់​ថ្ងៃ​អាទិត្យ​​ទី ១​តុលា ​ម៉ោង ១០៖០៨​នាទី ខណៈ​ទស្សនិកជន​កំពុង​​មើល​តារា​ចម្រៀង Jason Aldean សម្ដែង​លើ​ឆាក។

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី