កប់​មែន! ៦ឈុត​ដែល​កញ្ញា​ឯក​ផែនដី អែម គុនថង ត្រៀម​យក​ទៅ​ប្រកួត​(វីដេអូ)

  • 2017-10-03 03:10:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​ទៀត​ទេ កម្មវិធី​ប្រកួត​សម្រស់​ និង​ចំណេះ​ដឹង​ កញ្ញាឯក​ផែន​ដី ឬ Miss Earth 2017 នឹង​ឈាន​ចូល​មក​ដល់។ ដូច​គ្នា​នេះ ដែរ​កញ្ញាឯក​ផែន​ដី​តំណាង​កម្ពុជា​ អែម គុនថង កំពុង​ហាត់​សម​ ​យ៉ាង​សស្រាក់​សស្រាំ​ទៅ​លើ​ការ​ដើរ​ម៉ូដ និយាយ​ស្ដី និង​ជំនាញ​ពិសេស​ៗយក​ទៅ​បង្ហាញ​។ ក្នុង​នោះ​នាង​ក៏​មិន​ភ្លេច​ដែរ​ក្នុង​ការ​នាំ​យក​សម្លៀក​បំពាក់​ស្អាតៗ​ចេញ​ទៅ​បង្អួត​លើ​ឆាក​អន្តរជាតិ។ ​

សម្រាប់​ការ​ប្រកួត​នេះ គុន​ថង ប្រាប់​ថា​ នាង​បាន​ត្រៀម​សម្លៀក​បំពាក់​ចំនួន​៧​ឈុត​ ដែល​មាន​១​ជា​ឈុត​សម្រាប់​ប្រើ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល(Evening Gown) និង​១​ឈុត​ទៀត​គឺ​ជា​ឈុត​តំណាង​ជាតិ។ ឈុត​តំណាង​ជាតិ​នេះ មាន​ឈ្មោះ​ថា "គោញី"​ ដែល​នឹង​មាន​ការ​​ច្នៃ​ឡើង​ដោយ​ក្រុម​យុវជន La Chhouk មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ និង​វិចិត្រសិល្ប។

កម្មវិធី​ប្រលង ​កញ្ញា​ឯក​ផែន​ដី ឬ Miss Earth ប្រចាំ​ឆ្នាំ ២០១៧​ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា ខាង​មុខ​នេះ នៅ​ប្រទេស​ហ្វីលីពីន។ ​

​​​ដោយ​សុំ​លាក់​ឈុត​ "គោញី" សិន ​ថ្ងៃ​នេះ​ អែម គុនថង នឹង​បង្ហាញ​ជូន​ឈុត​ទាំង​៦​ផ្សេង​ទៀត​ដែល កញ្ញាឯក​ផែន​ដី អែម គុនថង ​​ត្រៀម​យក​ទៅ​បង្ហាញ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី