ចង់ជោគជ័យដូច Toyota កុំភ្លេចប្រើយុទ្ធសាស្ត្រទាំងនេះ
- 2017-10-04 02:22:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ជោគជ័យដូច Toyota កុំភ្លេចប្រើយុទ្ធសាស្ត្រទាំងនេះ
ចន្លោះមិនឃើញ
Toyota បង្កើតឡើងដោយលោក Kiichiro Toyoda ក្នុងឆ្នាំ ១៩៣៧ ដែលផ្ដាច់ចេញពីក្រុមហ៊ុនឧស្សាហកម្ម Toyota របស់ឪពុកលោកដើម្បីបង្កើតក្រុមហ៊ុនផលិតរថយន្ត។ បីឆ្នាំមុនក្នុងឆ្នាំ ១៩៣៤ ខណៈនៅតែជានាយកដ្ឋាននៃឧស្សាហកម្ម Toyota ក្រុមហ៊ុនបានបង្កើតផលិតផលដំបូងរបស់ខ្លួនគឺ ម៉ាស៊ីនប្រភេទ A និងរថយន្តអ្នកដំណើរដំបូង ក្នុងឆ្នាំ ១៩៣៦ ដែលជា Toyota AA។
២០០៩
ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១០ ក្រុមហ៊ុន Toyota បានប្រមូលមកនូវរថយន្តជាង ៩ លាន គ្រឿង ទាំងរថយន្តធម្មតា និងរថយន្តដឹកអ្នកដំណើរទូទាំងពិភពលោក ក្នុងយុទ្ធនាការប្រមូលមកវិញជាច្រើន ហើយបានផ្អាកការផលិត និងលក់មួយរយៈពេលខ្លី។ ក្រុមហ៊ុន Toyota បានផ្ដួចផ្ដើមការប្រមូលមកវិញ ដោយមានជំនួយពី National Highway Traffic Safety Administration (NHTSA) របស់សហរដ្ឋអាមេរិក ក្រោយមានរបាយការណ៍ថារថយន្តមួយចំនួនបានបង្កើនល្បឿនដោយអចេតនា។
២០១២
នៅខែតុលា ឆ្នាំ ២០១២ ក្រុមហ៊ុន Toyota បានប្រកាសប្រមូលមកវិញនូវរថយន្តចំនួន ៧,៤៣ លាន គ្រឿងទូទាំងពិភពលោក ដើម្បីជួសជុលថាមពលនៃការបិទបើកបង្អួចមិនដំណើរការ ដែលជាការប្រមូលធំបំផុត តាំងពីក្រុមហ៊ុន Ford Motor Company ក្នុងឆ្នាំ ១៩៩៦។ ការផ្លាស់ប្ដូរមានការកើតឡើងក្រោយការប្រមូលមកវិញជាបន្តបន្ទាប់ចន្លោះឆ្នាំ ២០០៩ ដល់ ២០១១ ដែលប្រមូលមកវិញនូវរថយន្តចំនួន ១០ លានគ្រឿង ដែលអះអាងថា មានកំហុសផ្នែកមេកានិច។ នៅខែមីនា ឆ្នាំ ២០១៤ ក្រុមហ៊ុន Toyota បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ១,២ ពាន់លាន ដុល្លារ សម្រាប់ការលាក់បាំងព័ត៌មាន និងការបំភាន់សាធារណជនពីបញ្ហាសុវត្ថិភាព នៅពីក្រោយការប្រមូលនូវបណ្ដាលរថយន្ត Toyota និង Lexus ដែលប៉ះពាល់ដោយការបង្កើនល្បឿនដោយអចេតនា។
២០១៤
នៅដើមខែវិច្ឆិកា ឆ្នាំ ២០១៤ ក្រុមហ៊ុន Toyota នៅអាមេរិក បានចុះបញ្ជីនូវការប្រមូលមកវិញ ដែលទាក់ទងទៅនឹង ការបំពេញខ្យល់មិនប្រក្រតី និងឧបករណ៍រុញច្រានពោងសុវត្ថិភាព ដែលប្រហែលជាអាចគាំងពេលមានការបុកទង្គិច ដែលអាចខ្ទាតនូវបំណែកលោហៈទៅលើអ្នកនៅក្នុងរថយន្ត ។ រថយន្តច្រើនជាង ៧ លានគ្រឿង រងផលប៉ះពាល់ក្នុងសហរដ្ឋអាមេរិក។ ការប្រមូលនេះសម្រាប់តែរថយន្តណា បំពាក់ជាមួយពោងសុវត្ថិភាពពីក្រុមហ៊ុន Takata ដែលបានចេញឲ្យប្រើប្រាស់ក្រោយឆ្នាំ ២០០០ ក្នុងអាមេរិកខាងជើង។ ពោងសុវត្ថិភាពត្រូវបានផលិតដោយក្រុមហ៊ុនផលិតរថយន្ត Takata។ ក្រុមហ៊ុន Toyota កំពុងផ្ដល់ជូននូវការជួសជុលដោយឥតគិតថ្លៃចំពោះរាល់រថយន្តដែលរងផលប៉ះពាល់ទូទាំងពិភពលោក។ កំហុសឆ្គង ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata ក៏មានផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តនៅអាមេរិកខាងជើងផ្សេងទៀតផងដែរ។
Logo និង Brand
ក្នុងឆ្នាំ ១៩៣៦ ក្រុមហ៊ុន Toyota បានចូលទីផ្សាររថយន្តអ្នកដំណើរជាមួយនឹងម៉ូដែល AA ហើយបានបង្កើតនូវស្លាកសញ្ញាថ្មីដែលសង្កត់ធ្ងន់លើល្បឿនសម្រាប់បណ្ដាលផលិតផលថ្មីរបស់ខ្លួន។ ក្រោយមានជម្រើសចំនួន ២៧,000 ឈ្មោះមួយក៏ត្រូវបានជ្រើសរើសក្នុងការផ្លាស់ប្ដូរពី Moniker របស់ខ្លួនទៅ Toyota ដែលបានពីឈ្មោះត្រកូល Toyoda។ ឈ្មោះថ្មីត្រូវបានជឿជាក់ថាងាយស្រួលក្នុងការហៅ និងស្ដាប់ ហើយមានគំនូស ៨ ក្នុងភាសាជប៉ុន ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងទ្រព្យសម្បត្តិ និងសំណាងល្អ។ ស្លាកសញ្ញាពីដើម មិនមានឃើញលើរថយន្តនោះទេ ប៉ុន្តែនៅមានលើនិមិត្តសញ្ញាក្រុមហ៊ុនដែលបានប្រើប្រាស់ក្នុងប្រទេសជប៉ុន។
យ៉ាងណាក៏ដោយ គ្មានការណែនាំសម្រាប់ការប្រើប្រាស់ឈ្មោះ Brand ថ្មីនោះទេ ដូច្នេះ TOYOTA ត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ដែលនាំឲ្យមានភាពមិនស៊ីគ្នាក្នុងយុទ្ធនាការទីផ្សារទូទាំងពិភពលោក។
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Toyota បានណែនាំនូវស្លាកសញ្ញាថ្មីទូទាំងពិភពលោកក្នុងខែ តុលា ឆ្នាំ ១៩៨៩ ក្នុងការរំលឹកខួបទី ៥០ ឆ្នាំនៃក្រុមហ៊ុន ហើយដើម្បីបង្ហាញពីភាពខុសគ្នាពី Brand Lexus ថ្មីដ៏ប្រណិត ដែលបានចេញឲ្យប្រើប្រាស់។ ស្លាកសញ្ញាថ្មីបានបង្កើតជាលើកដំបូងនៅឆ្នាំ ១៩៨៩ លើ Toyota Celsior ហើយមានការទទួលស្គាល់ទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ រង្វង់មូលបីក្នុងស្លាកសញ្ញាថ្មីរួមបញ្ចូលគ្នាដើម្បីបង្កើតអក្សរ T ដែលតាងឲ្យ Toyota។ ការត្រួតលើគ្នានៃរង្វង់កាត់កែងពីរក្នុងរង្វង់មូលធំតំណាងឲ្យអត្ថប្រយោជន៍ទៅវិញទៅមកចំពោះការទំនាក់ទំនង និងទំនុកចិត្ត រវាងអតិថិជន និងក្រុមហ៊ុន ខណៈរង្វង់មូលធំដែលនៅជុំវិញរង្វង់មូលខាងក្នុងទាំងពីរនេះ តំណាងឲ្យ ការពង្រីកជាសកលនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន Toyota និងសក្ដានុពលគ្មានព្រំដែនសម្រាប់អនាគត។
ស្លាកសញ្ញាថ្មីបានចាប់ផ្ដើមលេចជារូបរាងលើរាល់សម្ភារៈដែលបានបោះពុម្ព, ការផ្សាយពាណិជ្ជកម្ម, ផ្លាកសញ្ញាអ្នកចែកចាយ និងរថយន្តផ្ទាល់តែម្ដង ក្នុងឆ្នាំ ១៩៩០។
ក្នុងប្រទេសនិយាយភាសាចិនភាគច្រើន ឬតំបន់ប្រើប្រាស់អក្សរចិនបុរាណ ឧទាហរណ៍៖ Hong Kong និង Taiwan ក្រុមហ៊ុន Toyota ត្រូវបានគេស្គាល់ថា 豐田 ។ ក្នុងប្រទេសនិយាយភាសាចិនដោយប្រើប្រាស់អក្សរចិនសាមញ្ញ ឧទាហរណ៍៖ ប្រទេសចិន ក្រុមហ៊ុន Toyota ត្រូវបានគេស្គាល់ថា 丰田 ។ អក្សរទាំងនេះដូចគ្នាទៅនឹងត្រកូលស្ថាបនិកជាភាសាជប៉ុន Toyoda។
យុទ្ធសាស្ត្រក្រុមហ៊ុន
ទស្សនវិស័យក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota បានវិវត្តពីប្រភពដើមរបស់ក្រុមហ៊ុន ហើយបានឆ្លុះបញ្ចាំងក្នុងលក្ខណៈ Lean Manufacturing និង Just In Time Production ដែលវាជាធាតុសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍។ តម្លៃនៃការគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota និងវិធីសាស្ត្រជំនួញ ត្រូវបានគេស្គាល់ថាជា Toyota Way។
ក្នុងខែមេសាឆ្នាំ ២០០១ ក្រុមហ៊ុន Toyota បានអនុម័តនូវ Toyota Way ២០០១ ដែលជាការបង្ហាញនូវតម្លៃ និងគោលការណ៍ណែនាំដែលរាល់បុគ្គលិកក្រុមហ៊ុន Toyota ទាំងអស់គួរតែទទួលយក។ ក្រោមចំណងជើងពីរនៃការគោរពគ្នា និងការកែតម្រូវជាបន្តបន្ទាប់ ក្រុមហ៊ុន Toyota បានសង្ខេបនូវតម្លៃ និងគោលការណ៍ណែនាំរបស់ខ្លួនជាមួយនឹង គោលការណ៍ទាំងប្រាំនេះ៖
បើយោងតាមអ្នកសង្កេតការណ៍ពីខាងក្រៅ Toyota Way មានសមាសភាគ ៤៖
Toyota Way រួមបញ្ចូលក្នុងប្រព័ន្ធផលិតកម្មរបស់ក្រុមហ៊ុន Toyota (Toyota Production System)។
ប្រតិបត្តិការ
ក្រុមហ៊ុន Toyota ត្រូវបានទទួលស្គាល់ថាជាអ្នកដឹកនាំឧស្សាហកម្មក្នុងផលិតកម្ម និងផលិតផល។ ប្រភពបីយ៉ាងដែលបានស្វែងយល់ មួយពួកគេបានសិក្សាពីប្រព័ន្ធបែងចែក Just-in-time របស់ Piggly-Wiggly មួយពួកគេធ្វើតាមសំណេររបស់ W. Edwards Deming និងមួយទៀតពួកគេបានផ្ដល់នូវគោលការណ៍ពី កម្មវិធីហ្វឹកហ្វឺនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក WWII (ការហ្វឹកហ្វឺនក្នុងឧស្សាហកម្ម)។
ដូចបានពិពណ៌នាដោយអ្នកសង្កេតការណ៍ខាងក្រៅរបស់ក្រុមហ៊ុន Toyota គោលការណ៍នៃ Toyota Way គឺ៖
វត្តមាននៅទូទាំងពិភពលោក
ក្រុមហ៊ុន Toyota មានរោងចក្រជាច្រើនលើពិភពលោក ទាំងការផលិត ឬដំឡើងរថយន្តសម្រាប់ទីផ្សារក្នុងស្រុក (ប្រទេសជប៉ុន), អូស្ត្រាលី, ឥណ្ឌា, ស្រីឡាំងកា, កាណាដា, ឥណ្ឌូណេស៊ី, ប៉ូឡូញ, អាហ្វ្រិកខាងត្បូង, តួកគី, កូឡុំប៊ី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, បារាំង, ប្រេស៊ីល, ព័រទុយហ្គាល់ ហើយសម្រាប់ពេលថ្មីៗនេះមាននៅ អាហ្សង់ទីន, សាធារណរដ្ឋឆេក, ម៉ិកស៊ីកូ, ម៉ាឡេស៊ី, ថៃ, ប៉ាគីស្ថាន, អេហ្ស៊ីប, ចិន, វៀតណាម, វេណេហ្ស៊ុយអេឡា, ហ្វីលីពីន, និង រុស្ស៊ី។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Toyota តាមតំបន់ភូមិសាស្ត្រដោយគិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០០៧៖
តំបន់ភូមិសាស្ត្រ ការលក់សរុប (រាប់លានយ៉េន)
ក្នុងឆ្នាំ ២០០២ ក្រុមហ៊ុន Toyota បានផ្ដួចផ្ដើមនូវគម្រោងច្នៃប្រឌិតរថយន្តគ្រប់ប្រភេទខ្នាតអន្តរជាតិ (IIMV) ដើម្បីបង្កើនប្រសិទ្ធភាពដល់ប្រព័ន្ធផលិត និងផ្គត់ផ្គង់ទូទាំងពិភពលោក សម្រាប់រថយន្តដឹកទំនិញ Pickup និង ប្រភេទរថយន្តច្រើនទៀត ហើយដើម្បីបំពេញតម្រូវការទីផ្សារក្នុងបណ្ដាលប្រទេសជាង ១៤០ ទូទាំងពិភពលោក។ IIMV បានអំពាវនាវឲ្យមានម៉ាស៊ីនម៉ាស៊ូតក្នុងប្រទេសថៃ, ម៉ាស៊ីនប្រើសាំងក្នុងប្រទេសឥណ្ឌូណេស៊ី និង Manual transmission (ប្រើលេខដៃ) ប្រើក្នុងប្រទេសឥណ្ឌា និងហ្វីលីពីន សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសជាច្រើនដែលមានការផលិតរថយន្ត។ សម្រាប់ការដំឡើងរថយន្ត ក្រុមហ៊ុន Toyota នឹងប្រើប្រាស់រោងចក្រនៅក្នុងប្រទេសថៃ, ឥណ្ឌូណេស៊ី, អាហ្សង់ទីន និងអាហ្វ្រិកខាងត្បូង។ មូលដ្ឋានផលិត និងនាំចេញនៃ IIMV ដ៏សំខាន់ទាំងបួននេះ ផ្គត់ផ្គង់ដល់តំបន់ អាស៊ី, អឺរ៉ុប, អាហ្វ្រិក, អូសេអានី, អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ជាមួយនឹងរថយន្តបីគ្រឿងមាន Toyota Hilux (Vigo), Fortuner និង Toyota Innova៕