៣ ជំនាញ​នៅ​មហាវិទ្យាល័យ អាច​អស់​និស្សិត​រៀន​នៅ ២០ ឆ្នាំ​ក្រោយ

  • 2017-10-05 01:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ធ្លាប់​ទស្សនា​ភាពយន្ត​បែប​វិទ្យាសាស្ត្រ នោះ​នឹង​រមែង​ឃើញ​ការ​វិវត្ត​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន ដំណើរការ​ដោយ​មនុស្សយន្ត។ ម្ល៉ោះ​ហើយ​វា​មិន​យូរ​ទៀត​ទេ អ្វី​ដែល​​អ្នក​នាំ​ស្រមៃ វា​នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​រយៈ​ពេល ២០ ឆ្នាំ​បន្ទាប់។ ក្នុង​នោះ​មាន​ ៣ ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ត្រូវ​បាន​គេ​រំពឹង​ទុក​ខ្ពស់​ថា​នឹង​អស់​សិស្ស​និស្សិត​រៀន នៅ​អំឡុង​ក្បែរ​ឆ្នាំ ២០៤០។

១.ផ្នែក​គណនេយ្យ

​តាម​ពិត​ទៅ​បច្ចុប្បន្ន Quickbooks ក៏​អាច​ជំនួស​ការងារ​ផ្នែក​គណនេយ្យ​បាន​មួយ​ចំណែក។ អ្វី​ដែល​អស្ចារ្យ​បណ្ដា​ក្រុមហ៊ុន​ធំៗ​កំពុង​សម្លឹង​មើល​ការ​បង់​ថ្លៃ​ពន្ធ​តាម​រយៈ​អ៊ីនធឺណិត (Online) បន្សំ​នឹង​បច្ចេកវិទ្យា​ពិសេសៗ​ច្រើន​ទៀត​កំពុង​រីកចម្រើន​ឡើង។ ម្ល៉ោះ​ហើយ​អ្នក​ជំនាញ​បាន​ណែនាំ​ថា យល់​ល្អ​គួរ​ជ្រើស​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ (Finance) ជា​ការ​ប្រសើរ​ជាង និង​អាច​មាន​អាយុកាល​វែង​ឆ្ងាយ​ទៅ​មុខ។

២.ផ្នែក​បដិសណ្ឋារកិច្ច​និង​ទេសចរណ៍

រូប​មួយ​សន្លឹក​នេះ បង្ហាញ​ពី​គម្រោង​នៃ​ការ​វិវត្ត​បច្ចេកវិទ្យា​ទំនើប​នៅ​អាកាស​យានដ្ឋាន។ ការ​ចាប់​យក​ជំនាញ​បដិសណ្ឋារកិច្ច​និង​ទេសចរណ៍ អាច​ធ្វើ​ឲ្យ​អ្នក​បង្កើត​កំហុស​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​អនាគត ព្រោះ​គ្រប់​នៅ​តាម​ទី​កន្លែង​កម្សាន្ត, សណ្ឋាគារ ក៏​ដូច​ជា​ភ្នាក់ងារ​បម្រើ​ការ​ផ្នែក​ធ្វើ​ដំណើរ នឹង​ត្រូវ​ជំនួស​ដោយ​បច្ចេកវិទ្យា​និង​មនុស្សយន្ត​សុទ្ធសាធ។​

៣.ផ្នែក​ឱសថ​ស្ថាន

​​ការ​ចេញ​វេជ្ជបញ្ជា​របស់​អ្នក អាច​ត្រូវ​ជំនួស​ការ​បំពេញ​ព័ត៌មាន​ទាំង​ស្រុង​ដោយ​មនុស្សយន្ត។ មាន​ឱសថ​ស្ថាន​ជា​ច្រើន​ក្នុង​លោក កំពុង​អភិវឌ្ឍ​ខ្លួន​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​រយៈ Drone បែប​នេះ ពួក​គេ​មិន​ត្រូវ​ការ​ឱសថការី​ទៀត​នោះ​ទេ។ អ្នក​ជំនាញ​បាន​ណែនាំ បើ​យល់​ល្អ​គួរ​ចាប់​យក​ជំនាញ​វេជ្ជបណ្ឌិត (Doctor) តែ​ម្ដង ព្រោះ​ការងារ​នេះ​ពិបាក​ក្នុង​ការ​ឲ្យ​មនុស្ស​យន្ត​ជំនួស​បាន​ណាស់។

ប្រភព៖ womensarticle   ប្រែសម្រួល៖ កៅ រក្សា