Google ធ្លាប់​ចំអក​ Apple រឿង​ដក​រន្ធ​កាស​ ចុង​ក្រោយ​ដកតាម Apple ដែរ

  • 2017-10-05 06:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ប្រកាស​ចេញ​ Google Pixel កាល​ពី​ឆ្នាំ​មុន​ Google បាន​ចំអក​ឡកឡឺយ​ឲ្យ​ Apple រឿង​ដក​រន្ធ​កាស​ប្រភេទ​ 3.5 mm ចេញ​ពី​ iPhone 7/7 Plus។ ប៉ុន្តែ​ទីបំផុត​ទៅ​ Google បែរ​ជា​​សម្រេច​ចិត្ត​ដក​រន្ធ​កាស​ 3.5 mm ចេញ​ពី​ Pixel 2 របស់​ខ្លួន​ដែរ។

​​ប្រិយមិត្ត​ប្រហែល​ជា​ចាំ​បាន​ពី​វីដេអូ​ផ្សព្វផ្សាយ​ Google Pixel ដែល​នៅ​នាទី​ទី​ ៤៥ វិនាទី​ មាន​​ជា​អក្សរ​បង្ហាញ​ថា ៖ "3.5mm headphone jack satisfyingly not new (មាន​ន័យ​ថា​រន្ធ​កាស​ 3.5 mm មិន​មែន​ជា​អ្វី​ថ្មី​នោះ​ទេ”។ ​ក្រោយ​ពី​លោត​ជា​​អក្សរ​នេះ​ហើយ​គេ​ក៏​ឭ​សូរ​សំឡេង​បុរស​ម្នាក់​គ្រហឹម​ នាំ​ឲ្យ​គ្រប់​គ្នា​សន្និដ្ឋាន​ថា​នេះ​ជា​ការ​ចំអក​​ឲ្យ​ Apple រឿង​រន្ធ​កាស​ 3.5 mm។

យ៉ាងណាក្ដី​ស្មាតហ្វូន​​​ Google Pixel 2 និង Pixel 2 XL ដែល​ប្រកាស​យប់​មិញ​នេះ​មិន​មាន​រន្ធ​កាស​ 3.5 mm ​ឡើយ​ នាំ​ឲ្យ​គេ​យល់​ថា​ Google បាន​ជាន់​កែង​​ខ្លួន​ឯង​។ បញ្ជាក់​ថា​​យប់​មិញ​នេះ​ Google ក៏​បាន​ចំអក​ទៅ​កាន់​ Apple មិន​ចេះ​តិច​លើក​ដែរ ជា​ពិសេស​រឿង​​អង្គ​ផ្ទុក​ទិន្នន័យ​​លើ​ iPhone តែ​ម្ដង៕​​​​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង