ចាប់​អារម្មណ៍​ខ្លាំង​! ស្ត្រី​ទី១​អាមេរិក​លេង​ហ្វេហ្សិន​សម័យ​ទសវត្ស​៤០​

  • 2017-10-07 03:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​ស្ត្រី​ទី​១​អាមេរិក​ Melania Trump ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​ជុំ​វិញ​ការ​លេង​ស្ទីល​ហ្វេហ្សិន​​​លក្ខណៈ​ឡាទីន​បែប​សម័យ​កាល​ទសវត្ស​​ឆ្នាំ​៤០​ និង​៥០។

ការ​ចាប់​អារម្មណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល Melania Trump លេច​មុខ​គាំទ្រ​ដល់​ស្វាមី​លោក​ប្រធានាធិបតីDonald Trump ក្នុង​កម្មវិធី​ Hispanic Heritage Month។ ស្ត្រី​ទី​១​អាមេរិក​​វ័យ​៤៧​ឆ្នាំ​បាន​ស្លៀក​បំពត់​ក្រហម​ និង​អាវ​យឹត​ស​ក​មូល និង​ដៃ​វែង​​ដែល​មាន​លក្ខណៈ​តាម​បែប​វប្បធម៌​ឡាទីន។ ឈុត​នេះ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ដូច​​ទៅ​នឹង​ការ​ស្លៀកពាក់​របស់​កំពូល​តារា​សម្តែង​ និង​ម៉ូដែល​ Marilyn Monroe និង​តារា​ភាពយន្ត​នាង​​Jayne Mansfield នា​ទសវត្ស​ឆ្នាំ​៤០​ និង​៥០៕

នាង Marilyn Monroe កាល​ទសវត្ស​ឆ្នាំ​៤០
Jayne Mansfield នា​ទសវត្ស​ឆ្នាំ​៤០​ និង​៥០៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទថ្មី