El Classico ជាប់​​យ៉ាង​ជ្រៅ​នឹង​ប្រវត្តិ​រដ្ឋ​ទាមទារ​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ

  • 2017-10-07 07:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

El Classico ជា​ភាសា​អេស្ប៉ាញ ដែល​មាន​​ន័យ​ជា​ភាសា​អង់គ្លេស "The Classic” ដែល​សំដៅ​ដល់​ការ​ប្រកួត​ស៊ី​សាច់​ហុត​ឈាម​រវាង​ Real Madrid និង Barcelona។ ជំនួប​​រវាង​ក្រុម​ទាំង​២ មាន​ន័យ​លើស​ពី​ការ​ប្រកួត​បាល់​ទាត់​ទៅ​ទៀត។

និយាយ​បែប​ផ្សេង ក្រុម​អ្នក​ជាតិ​និយម​ដែន​ដី​កាតាឡាន (Catalan) របស់​ទី​ក្រុង​បាសេឡូណា​ មិន​ដែល​ចាត់​ទុក​ថា​ ពួក​គេ​ជា​ជន​ជាតិ​អេស្ប៉ាញ​ឡើយ។ ​ពេល​ថ្មី​ៗ​នេះ ប្រជាជន​កាតាឡាន បាន​នាំ​គ្នា​បោះ​ឆ្នោត​ប្រជា​មតិ​ ទាមទារ​ឯករាជ្យ ដើម្បី​​ផ្ដាច់​ទឹក​ដី ចេញ​ពី​អេស្ប៉ាញ។ ម្ល៉ោះហើយ​​ទើប El Classico តែង​តែ​ក្ដៅ​គគុក​ដូច​សមរភូមិ​គឺ "​សមរភូមិ​វាល​ស្មៅ​ដើម្បី​ឯករាជ្យ"។ ​

Catalan ស្ថិត​នៅ​ភូមិ​ភាគ​ឦសាន នៃ​ប្រទេស​អេស្ប៉ាញ ​ដែល​មាន​បាសេឡូណា ជា​រដ្ឋធានី​សំខាន់​ និង​ ក្រុង​មួយ​ចំនួន​ទៀត​ដូច​ជា៖ ហ្គររ៉ូណា, Lleidaនិង តារ៉ាហ្គោណា ជា​ដើម។ កាតាឡាន​ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​អេស្ប៉ាញ​ ក្នុង​សតវត្ស​ទី​១៥ ចាប់​តាំង​ពី​ព្រះ​ចៅ Ferdinand បាន​រៀប​អភិសេក​ជាមួយ​នឹង​ម្ចាស់ក្សត្រី Isabella ហើយ​ពួក​ទ្រង់​បាន​បង្រួប​បង្រួម​ដែន​ដី​កាតាឡាន បញ្ចូល​ទៅ​ជា​ប្រទេស​អេស្ប៉ាញ​តែ​មួយ៕

ប្រភព៖ Indiatimes   ប្រែសម្រួល៖ សុខ លាងហ៊ត