ចង្កឹ្កះ​លេខ​អូតូ និង​លេខ​ដៃ​ក្នុង​រថយន្ត​ មាន​ចំណុច​​​ពិសេស​​ទាំង​នេះ តិច​អត់​​ដឹង​!

  • 2017-10-08 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​រថយន្ត​ចង្កឹ្កះ​លេខ​អូតូ និង​លេខ​ដៃ​ជាច្រើន​បាន​ចរាចរណ៍​លើ​ដង​ផ្លូវ​ ទាំង​ថ្មី​ និង​មួយទឹក​។ រថយន្ត​ទាំងនោះ​ភាគច្រើន​សុទ្ធ​តែ​នាំចូល​ពី​ក្រៅ​ប្រទេស​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​គ្នា​។ ទន្ទឹម​នឹង​នេះ​ ក្នុង​ការ​ជ្រើសរើស​ទិញ​ អ្នក​គួរ​តែ​យល់​ដឹង​លក្ខណៈ​ប្រើប្រាស់​ពីចង្កឹះលេខ​ដៃ​ ឬ​ចង្កឹ្កះ​លេខ​អូតូលើ​រថយន្តទាំង​នោះ​ផង​ដែរ​។

#ចង្កឹ្កះ​លេខ​អូតូ(Automatic Transmissions)

ចង្កឹ្កះ​លេខ​អូតូ ជាចង្កឹ្កះ​លេខ​ដែល​បាន​វិវត្តន៍​ចេញ​ពី​ប្រភេទ​ចង្កឹះលេខ​ដៃ​​ជំនាន់​ចាស់ៗ។ ឡាន​ប្រើ​លេខអូតូ មាន​ការ​ពេញ​និយម​​ណាស់​សព្វថ្ងៃ​។ ខាង​ក្រោម​នេះ ជា​​ចំណុច​មួយ​ចំនួន​ដែល​បរិយាយ​ពី​អត្ថប្រយោជន៍​​របស់​ឡាន​​ចង្កឹះ​លេខ​អូតូ៖

- ងាយស្រួល​ប្រើប្រាស់​៖ ចំណុច​នេះ​​ ចំពោះ​អ្នក​​ដែល​ប្រើ​ឡាន​លេខ​ដៃ​ ហើយ​ប្តូរមក​ប្រើ លេខ​អូតូ ប្រាកដ​ជា​ភ្ញាក់​ផ្អើល ដោយ​សារ​​​ភាព​ងាយស្រួល​ក្នុង​ការ​ប្តូរ​ Gear (លេខ) និង​ការ​ចាប់​កាន់​​របស់​វា។ សម្រាប់​អ្នក​ទើប​បើក​បរ​ដំបូង ចំណាយ​ពេល​តិច​ដើម្បី​​រៀន​ ព្រោះ​វា​ងាយ​ចងចាំ នឹង​ស្រួល​ចំណាំ​ដៃផង​ដែរ​ បើ​ធៀប​នឹង​​ឡាន​លេខ​ដៃ​។

- សុវត្ថិភាព​​អំ​ឡុង​ពេល​បើកបរ​៖ ចំណុច​នេះ អ្នក​បើកបរ​លេខ​អូតូ​​ថ្មោង​ថ្មី​ ប្រាកដ​ជា​ងាយ​ស្រួល ព្រោះ​ភាគច្រើន​ពេល​រៀន​បើក​ គេ​​បង្រៀន​ពី​​វិធី​បើកបរ​ឲ្យ​មាន​សុវត្ថិភាព​ជៀស​វាង​មាន​បញ្ហាពេល​បើក​បរ​ ដោយ​រក្សា​ដៃ​ទាំងពីរ​នៅ​លើ​ចង្កូត​គ្រប់​ពេល​ ​ដែល​នេះ​ជាចំណុច​ល្អ​មួយ ពេលអ្នក​​បើកអាច​ចល័ត ឬ​មិន​បាច់​ប្តូរ​លេខ​គ្រប់​ពេល​ដូច​ចង្កឹះ​លេខ​ដៃ។

- ល្អ​សម្រាប់​តំបន់​ចោត​៖ ប្រសិនបើ​អ្នក​មាន​បទពិសោធន៍​តិច​ក្នុង​ការ​បើកបរ​ អ្នក​ប្រហែល​យល់​ថា​ផ្លូវ​ចោត​មាន​ការ​ពិបាក​ជាមួយ​នឹង​លេខ​ដៃ តែ​ចំពោះ​លេខ​អូតូអាច​ឲ្យ​រថយន្ត​ប្រតិបត្តិការ​បាន​យ៉ាង​ល្អ មិន​ថា​ភ្នំ​ចោត​យ៉ាង​ម៉េច​ក៏​ដោយ​។

- កាត់​បន្ថយ​ហានិភ័យ​ពេល​ឈប់៖ ចំណុច​នេះ សំដៅ​ដល់​​ពេល​ឈប់​ភ្លាមៗ ក្នុង​ករណី​ការ​ឈប់​ប្រញាប់ៗ ឬ​ញឹក​ញាប់។

- ងាយស្រួល​ប្រើ​ពេល​ស្ទះ​ចរាចរណ៍​៖ រថយន្ត​ប្រើ​​លេខ​អូតូ អាច​ឲ្យ​អ្នក​បើកបរ​រំកិល​ពេល​ស្ទះចរាចរណ៍​ ដោយ​គ្រាន់​តែ​ជាន់​​បន្តិចៗ​ប៉ុណ្ណោះ​។

#ចង្កឹះ​លេខ​ដៃ(​Manual Transmissions)

ទោះ​ជា​ចង្កឹះ​លេខ​ដៃ មិន​សូវ​ជា​ស្រួល​ប្រើ​ជាង​លេខ​អូតូ ប៉ុន្តែ​វា​នៅ​តែ​ពេញនិយម​ពី​សំណាក់​អ្នក​បើកបរ​ជាច្រើន​ ដោយ​កត្តា​មួយ​ចំនួន​ដូចជា​៖

- មាន​តម្លៃ​ធូរ​ថ្លៃ​៖ ប្រសិនបើ​អ្នក​ចង់​ទិញ​រថយន្តជាមួយ​នឹង​តម្លៃ​ធូរ​ថ្លៃ​ នោះ​​រថយន្ត​លេខ​ដៃ ប្រាកដ​ជា​ជម្រើស​ទី​១​ហើយ។ ជា​មធ្យម​រថយន្ត​ប្រើ​លេខ​ដៃ មាន​តម្លៃ​ថោក​ជាង​ប្រហែល​ ១ ពាន់​ដុល្លារ​ ទៅ​នឹង​រថយន្ត​ម៉ូដែល​ដូចគ្នា​ ដែល​ប្រើ​លេខ​អូតូ។

- ការ​ថែទាំ​មិន​សូវពិបាក ងាយ​រក​គ្រឿង​បន្លាស់​​៖ រថយន្ត​លេខ​ដៃ​​មាន​ការ​ថែទាំ​តិច​តួច​ ហើយ​ជា​ទូទៅ​ការ​ថែទាំ​ និង​ការ​ជួសជុល​មាន​ការ​ចំណាយ​តិច​​ផង​ដែរ​។

- ជួយ​សន្សំ​សំចៃ​ប្រេង​បាន​ល្អ​៖ ប្រេងម៉ាស៊ីន​រថយន្ត​លេខ​ដៃ​ មិន​សូវ​មាន​​ភាព​ស្មុគស្មាញ​ប៉ុន្មាន​ទេ សុី​តិច​ជាង​រថយន្ត​លេខ​អូតូ។ រថយន្ត​លេខ​ដៃ អាច​ជួយ​សន្សំ​ដល់​អ្នក​បើកបរ​រវាង​ ៥% ទៅ​ ១៥% លើ​តម្លៃ​ប្រេង​។

- ងាយ​គ្រប់​គ្រង៖ រថយន្ត​លេខ​​ដៃ មិន​​សូវ​ពិបាក​គ្រប់​គ្រង​នោះ​ទេ ទោះ​ជា​ការ​​ប្រើប្រាស់​របស់​វា រាង​សុាំញុាំ​បន្តិច​មែន​។

ដូចគ្នា​នេះ​ដែរ​ វា​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​ដែល​វា​បាន​ជួប​ប្រទះ​ ដែល​មិន​អាច​ឲ្យ​អ្នក​បើកបរ​រំពឹង​ទុក​បាន​នូវ​លក្ខខណ្ឌ​ខាង​មុខ​ ឬ​មាន​ចេតនា​ជ្រើសរើស​ Gear កម្រិត​ទាប​សម្រាប់​បង្កើន​ថាមពល​។ Manual transmission ផ្តល់​ឲ្យ​អ្នក​បើកបរ​អាច​គ្រប់គ្រង​លើ​រថយន្ត​បាន​យ៉ាង​ល្អ​៕

ប្រភព៖ https://www.budgetdirect.com.au/blog/manual-vs-automatic-car-transmission-pros-cons.html

ប្រភព៖ budgetdirect   ប្រែសម្រួល៖ ប៊ុន ធឿន