ក្តី​សង្ឃឹម​របស់​ Wales ទៅ​លេង​ World Cup ​លុះ​ត្រា​ណា​មាន​លក្ខខណ្ឌ​​ទាំង​នេះ

  • 2017-10-08 08:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ដំណើរ​ការ​​ជម្រុះ ១​ប្រកួត​​ចុង​ក្រោយ ដើម្បី​កំណត់​ថា​៩​ប្រទេស​ណា បាន​ឡើង​ទៅ​ដោយ​ស្វ័យប្រវត្តិ​ និង ៨​ប្រទេស​ណា​ខ្លះ​ទៀត ដែល​ត្រូវ​លេង play-off។ ឱកាស​ប្រទេស​ Wales របស់​តារា​ឆ្នើម​កំពូល​ល្បឿន Gareth Bale ក្នុង​ការ​ឡើង​ទៅ​លេង​ World Cup ឆ្នាំ​ក្រោយ វា​អាច​កើត​ឡើង​បាន​លុះ​ត្រា​ណា​៖

ទី១៖ ឈ្នះ

Wales នឹង​ប៉ះ សាធារណរដ្ឋ​អៀរឡង់ នៅ​​យប់​ថ្ងៃ​អង្គារ។ ហើយ​ប្រសិន​បើ​ Wales ឈ្នះ អៀរឡង់ Wales អាច​ទៅ​លេង​ play-off ឬ​ម្យ៉ាង​ទៀត​បើ ស៊ែប៊ី ចាញ់ ហ្សកហ្ស៊ី ហើយWales ឈ្នះ អៀរឡង់ នោះ Wales នឹង​កក់​កៅអី​ទៅ​ World Cup ដោយ​ស្វ័យប្រវត្តិ។ តែ​ជម្រើស​នេះ​ទំនង​ជា​ទៅ​មិន​រួច ព្រោះ​ Serbia ជា​ក្រុម​ខ្លាំង កំពុង​ឈរ​លេខ​១​ នៃ​ពូល D ខណៈ​ ហ្សកហ្ស៊ី សឹង​ជា​ក្រុម​បាត​តារាង។

ទី២៖ ស្មើ

ប្រសិន​បើ​ជម្រើស​ជាតិ​ Wales ស្មើ​ អៀរឡង់ អ៊ីចឹង​ចាំ​អ៊ុត​មើល​លទ្ធផល​គូ​ផ្សេង។ ត្រូវ​មើល​ថា​ ស៊ែប៊ី ត្រូវ​តែ​ចាញ់ ហ្សកហ្ស៊ី ចាប់​ពី​២​គ្រាប់​ឡើង​ទៅ ទើប​លទ្ធផល​ស្មើ​របស់ Wales អាច​ធ្វើ​ឲ្យ​ក្រុម​នេះ​​ឈរ​លេខ​១​ក្នុង​ពូល ដែល​នឹង​បាន​ឡើង​ទៅ​លេង​​​ដោយ​ស្វ័យប្រវត្តិ។

លក្ខខណ្ឌ​មួយទៀត បើ Wales ស្មើ យ៉ាងហោចណាស់​ ក្រុម​នេះ​នឹង​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ប៉ុន្តែ​ក៏​មិន​ទាន់​ធានា​ថា Wales បាន​ទៅ​លេង​ play-off ទេ ត្រូវ​ចាំ​អ៊ុត​មើល​លេខ​២​​ ពូល F និង ពូល I ដែល​សុទ្ធ​សឹង​តែ​សល់​១​ប្រកួត​ក្នុង​ដៃ​​ទៀត ព្រោះ​៩​ពូល​នៅ​អឺរ៉ុប នឹង​ត្រូវ​ជ្រើស​យក​លេខ​២​តាម​ពូល តែ​៨​ប្រទេស​ប៉ុណ្ណោះ ទៅ​លេង play-off ហើយ​លេខ​២​ក្នុង​ពូល​នីមួយៗ​ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៨​ក្រុម ទើប​មាន​សិទ្ធិ​លេង​ play-off។

ទី៣៖ ចាញ់

បើ​ Wales ចាញ់​ អៀរឡង់ ក្ដី​សុបិន​ទៅ​ World Cup របស់​ពួកគេ​នឹង​ចប់​សព្វ​គ្រប់៕

សូម​មើល​តារាង​ចំណាត់​ថ្នាក់​ក្នុង​ពូល D ខាង​ក្រោម៖ ​​​

ប្រភព៖ Goal   ប្រែសម្រួលៈ សុខ លាងហ៊ត​

អត្ថបទពេញនិយម