គោព្រៃកម្ពុជា ប្ដេជ្ញាបង្កើតប្រវត្តិសាស្ត្រថ្មី តើអាចឈ្នះវៀតណាមបានទេ?
- 2017-10-09 22:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោព្រៃកម្ពុជា ប្ដេជ្ញាបង្កើតប្រវត្តិសាស្ត្រថ្មី តើអាចឈ្នះវៀតណាមបានទេ?
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមខ្លាំងវៀតណាមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះវេលាម៉ោង៧ល្ងាច ដែលជាជំនួបជើងទី២ ក្នុងពូល C ក្នុងព្រឹត្តិការណ៍ជម្រុះ 2019 AFC Asian Cup ។
លោក Leonardo គ្រូបង្វឹកក្រុមកម្ពុជាបានបញ្ជាក់មុនប្រកួតថាលោករំពឹងថាកូនក្រុមនឹងធ្វើបានល្អសម្រាប់ប្រកួតនេះ ហើយចាត់ទុកវាជាប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ វៀតណាមជាក្រុមខ្លាំង ហើយលេងនៅដីរបស់ពួកគេទៀតនឹងកាន់តែធ្វើឱ្យកម្ពុជាមានសម្ពាធ ប៉ុន្តែលោកនឹងរៀបចំទម្រង់ថ្មីសម្រាប់ការប្រកួតមួយនេះ ដើម្បីបង្កើតជាកំណត់ត្រាមួយសម្រាប់កម្ពុជា។
សម្រាប់កីឡាករវិញ ក្រុមកម្ពុជាមិនមានវត្ដមានរបស់ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ទេ ខណៈដែលចាន់ វឌ្ឍនាកា ក៏ត្រូវគ្រូបង្វឹកបង្ហើបថាមានរបួសបន្តិចបន្ដួចដែរ ប៉ុន្តែអាចនឹងចូលលេងបានវិញនៅយប់នេះ។ ចំណែកឯខាងវៀតណាមវិញ នឹងអវត្តមានកីឡាករសំខាន់២នាក់គឺ ខ្សែការពារ Doan Van Hau និងខ្សែប្រយុទ្ធ Ha Duc Chinh ។
ក្រុមកម្ពុជាធ្លាប់ជួបក្រុមវៀតណាមសរុបមានចំនួន ១៦ លើកប៉ុន្តែសូមលើកយក ៦ប្រកួតចុងក្រោយដែលកម្ពុជាមិនធ្លាប់ឈ្នះវៀតណាមទាល់តែសោះក្នុងនោះរួមមាន៖
ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៦៖ កម្ពុជា ១-៣ វៀតណាម (ពាន រង្វាន់ ជើង ឯក ប្រចាំ តំបន់ អាស៊ី អាគ្នេយ៍)
ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០០០៖ កម្ពុជា ០-៦ វៀតណាម (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)
ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០២៖ វៀតណាម ៩-២ កម្ពុជា (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)
ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៤៖ កម្ពុជា ១-៩ វៀតណាម (ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍)
ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦៖ វៀតណាម ២-១ កម្ពុជា (AFF Championhsip 2016)
ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ៖ កម្ពុជា ១-២ វៀតណាម (2019 AFC Asian Cup qualification )