កាត់តរូបខ្លួនឯង ជាមួយរូបពីកុមារភាព ជាង១០ឆ្នាំមុន លទ្ធផលនឹកស្មានមិនដល់
- 2017-10-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់តរូបខ្លួនឯង ជាមួយរូបពីកុមារភាព ជាង១០ឆ្នាំមុន លទ្ធផលនឹកស្មានមិនដល់
ចន្លោះមិនឃើញ
ការប្រើ Photoshop មិនមែនមានប្រយោជន៍តែត្រឹមកាត់តរូបដើម្បី Troll គេប៉ុណ្ណោះទេ តែវាអាចធ្វើការងារមានប្រយោជន៍ច្រើន។
កាលពីពេលថ្មីៗនេះ អ្នកថតរូបម្នាក់ មានឈ្មោះថា Conor Nickerson មកពីទីក្រុង Montreal ប្រទេសកាណាដា បានបង្កើតគម្រោងមួយ ដោយលោកបានកាត់តរូបខ្លួនឯងនាពេលបច្ចុប្បន្ន ចូលទៅក្នុងរូបថតកាលពីកុមារភាព ចន្លោះពីឆ្នាំ ១៩៩៧ ដល់ ២០០៥ ឯលទ្ធផលពិតជាដូចរូបពិត គួរឲ្យភ្ញាក់ផ្អើលមែនទែន។
លោក Conor បាននិយាយថា «នៅពេលកំពុងសម្លឹងមើលរូបថតចាស់ៗ ខ្ញុំបានងឿងឆ្ងល់ថា តើវានឹងទៅជាយ៉ាងណា ប្រសិនបើខ្ញុំសាកល្បងយករូបថតខ្លួនឯងថ្ងៃនេះ ដាក់ចូលទៅក្នុងរូបថតចាស់ៗទាំងនោះ»។ Conor បានបន្ថែមទៀតថា «ខ្ញុំបានប្រមូលមួក និងអាវយឺតចាស់ៗទាំងអស់ ហើយប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដាក់ខ្លួនឯងចូលទៅក្នុងគ្រាកុមារភាព»។
អ្នកថតរូបជនជាតិកាណាដារូបនេះ បានបញ្ជាក់ថា បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំបំផុត គឺការផ្គូផ្គងគុណភាពនៃរូបថតថ្មី ជាមួយរូបថតចាស់ ព្រោះវាពាក់ព័ន្ធនឹង ភាពមិនច្បាស់ (Blurring) , ការធ្វើឲ្យច្បាស់ (Sharpening) និង បម្រែបម្រួលពន្លឺ និងពណ៌ (Noise) របស់រូបភាព៕
ចង់ដឹងថាលទ្ធផលយ៉ាងណាខ្លះ សូមទស្សនាទាំងអស់គ្នា៖