ហួស​ចិត្ត​! បុរស​ចក្រភព​អង់គ្លេស​ម្នាក់​ជាប់​គុក​៣​ខែ​​ដោយ​សារ​​ប៉ះ​ត្រគាក​បុរស​ម្នាក់​​

  • 2017-10-23 02:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​អង់គ្លេស​ដែល​ជា​​វិស្វករ​អគ្គីសនី​​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ខែ​ បន្ទាប់​ពី​បាន​ស្ទាប​ត្រគាក​បុរស​ម្នាក់​ក្នុង​បារ​មួយ​នៅ​ទី​ទី​ក្រុង​ឌុយបៃ។

បុរស​ឈ្មោះ​ Jamie Harron

បុរស​ឈ្មោះ​ Jamie Harron មក​ពី​តំបន់​ Stirling ប្រទេស​ស្កុតឡែន​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា​ បន្ទាប់​ពី​ត្រូវ​បាន​បុរស​ឈ្មោះ​ Emad Tabaza ដែល​ជា​អ្នក​ជំនួយ​បាន​ដាក់​ពាក្យ​បឹង​ពី​បទ​ស្ទាប​ត្រគាក​របស់​គាត់។

ជន​ជាប់​ចោទ​​អាយុ​២៧​ឆ្នាំ​ជា​វិស្វករ​អគ្គិសនី​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​ដំណើរ​២​ថ្ងៃ​ទី​​ United Arab Emirates។ បុរស​រូប​នេះ​បាន​និយាយ​ថា គាត់​បាន​ដាក់​ដៃ​របស់​គាត់​ទៅ​ត្រគាក​របស់​Tabaza ដើម្បី​កុំ​ឲ្យ​​ភេសជ្ជៈ​មួយ​កំប៉ុង​ធ្លាក់​ចេញ​​​ពី​តុ​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ដែល​មាន​មនុស្ស​ច្រើន។ពេល​​នោះ​ស្រាប់​តែ​ Tabaza បាន​ចោទ​ថា គាត់​ស្ទាប​ត្រគាក​ទៅ​វិញ។

អ្វី​ដែល​កម្សត់​ទៀត​នោះ​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ បុរស​ជាប់​ចោទ​ Harron​បាន​បាត់​បង់​ការងារ​ថែម​ទៀត​ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​៣​ខែ​ថែម​ទៀត។ យ៉ាង​ណា ពេល​នេះ​គាត់​មិន​ស្ថិត​នៅ​ក្នុង​គុក​ ឬ​ក៏​នៅ​តុលាការ​ឡើយ​ ដោយ​មេធាវី​ការពារ​ក្តី​របស់​គាត់​ជា​អ្នក​តំណាង​ ​និង​មាន​ពេល​២​សប្តាហ៍​ដើម្បី​ប្តឹង​ជំទាស់៕

បុរស​ឈ្មោះ​ Emad Tabaza

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា