បែកធ្លាយរូបថត បង្ហាញពីធាតុពិតនៃទាហានកូរ៉េខាងជើង កម្របានឃើញបំផុត!

  • 2017-10-24 00:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធាតុ​ពិត​នៃ​ទាហាន​របស់​លោក គីម ជុងអ៊ុន ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បណ្ដុំ​រូបថត ដែល​ត្រូវ​បាន​លួច​យក​ចេញ​ពី​កូរ៉េខាងជើង ដោយ​បង្ហាញ​ឲ្យ​ឃើញ រថយន្ត​ដឹក​ឈើ​ស៊េរី​ចាស់ និង ទាហាន​ដែល​អស់​កម្លាំង​ដេក​លង់​លក់​នៅ​តាម​ផ្លូវ។

នៅ​ក្នុង​រូបថត​ដែល​ថត​ដោយ​អ្នក​ទេសចរ នៅ​រវាង​ភ្នំ Mount Kumgang និង កំពង់ផែ​នៃ​ទីក្រុង Wonsan នៅ​លើ​ឆ្នេរ​សមុទ្រ​ខាងកើត​របស់​កូរ៉េខាងជើង ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ កងទ័ព​របស់​លោក គីម ជុងអ៊ុន កំពុង​ជួសជុល​រថយន្ត​ដែល​ខូច​ផង​ដែរ។

ជាមួយ​គ្នា​នេះ រូបថត​មួយ​សន្លឹក​ផ្សេង​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ ទាហាន​ស្រី​ម្នាក់​ពាក់​ស្បែក​ជើង​កែង ខណៈ​កំពុង​បំពេញ​តួនាទី​ទៀត​ផង។ មិនតែប៉ុណ្ណោះ រថយន្ត​កងទ័ព​ខ្លះ នៅ​ដំណើរការ​ដោយ​ការ​ដុត​អូស ដែល​ជា​បច្ចេកវិទ្យា​នា​សម័យ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី២ មក​ម្ល៉េះ។

អ្នក​ថត​រូប​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​និយាយ​ថា ទាហាន​មួយ​ចំនួន​ដែល​ខ្លួន​បាន​ឃើញ ហាក់​បី​ដូច​ជា​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​ធ្វើ​សង្គ្រាម​ឡើយ សូម្បី​តែ​ទាហាន​នៅ​ព្រំដែន​កូរ៉េខាងត្បូង ក៏​ដូច្នោះ​ដែរ។

យ៉ាងណាមិញ ប្រទេស​កូរ៉េខាងជើង មាន​ភាព​តឹងតែង​ណាស់​ចំពោះ​ការ​ថត​រូប ហើយ​ជា​ញឹកញាប់ ភ្ញៀវ​ទេសចរ​ត្រូវ​អ្នក​នាំ​ផ្លូវ លុប​រូប​ដែល​បាន​ថត​ចោល​អស់។ ប៉ុន្តែ រូបថត​បង្ហាញ​ពី​ទាហាន​កូរ៉េ​ខាងជើង​ទាំង​នេះ ត្រូវ​បាន​ថត​ចេញ​ពី​កាមេរ៉ា ដែល​ប្រើ Memory Card ចំនួន២ ដូច្នេះ​រូបថត​ដែល​លុប​ចោល សុទ្ធ​តែ​អាច​ធ្វើ​ការ Backup មក​វិញ​បាន។

ទោះ​ជា​យ៉ាង​ណា អ្នក​ថត​រូប​ខាង​លើ បាន​និយាយ​ថា អ្នក​នាំ​ផ្លូវ​របស់​ខ្លួន​គឺ​សេរីនិយម​ខ្លាំង​ណាស់ ហើយ​គេ​មិន​បាន​ឆែក​មើល​រូបថត​សូម្បី​តែ​មួយ​សន្លឹក៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី